ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​កូនកំព្រា​ច្រៀង​ទាំង​អួល​ដើម​.ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​វង្ស ថា​ណា​ន់ និយាយ​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​វង្ស ថា​ណា​ន់ ពេញចិត្ត​ចំពោះ​ការ​ចូលរួម​ច្រៀង​រក​ប្រាក់​សម្រាប់​កម្មវិធី​សប្បុរសធម៌​របស់​សាកលវិទ្យាល័យ​ន័​រ​តុ​ន ព្រោះ​លោក​ជា​កូនកំព្រា​ធ្លាប់​ឆ្លងកាត់​លំបាក ។

តារាចម្រៀង​លោក​វង្ស ថា​ណា​ន់ ពេល​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ចង់​ស្រក់​ទឹកភ្នែក ព្រោះ​ជា​ការ​ច្រៀង​រៃ​អង្គាសប្រាក់​ជួយ​កុមារ តូច​ៗ​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ​ដែល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា ។ លោក​វង្ស ថា​ណា​ន់ និយាយ​ថា​«​ខ្ញុំ​គ្មាន​ភ័យ​រឿង​ឡើង​ឆាក​ទេ តែ​ខ្ញុំ​រំភើប​ចិត្តបាន​ជួយ​ក្មេង តូច​ៗ​ដែល​ឈឺ ហើយ​ពេទ្យ​គេ​ត្រូវការ​ជំនួយ​ជា​ប្រចាំ​។ ម៉្លោះ​ហើយ​ទើប​ខ្ញុំ​រាង​អួល​ដើម​ក​ពេល​ធ្លាប់​ជា​ក្មេង​កំព្រា​មិនសូវ​ស្គាល់​ភាព​ថ្នាក់ថ្នម​ពី​ឪពុក​ម្តាយ​ដូច​គេ​ទើប​រាង​ចូល​អារម្មណ៍​មនោសញ្ចេតនា​ជ្រៅ​បែប​នេះ។

ខ្ញុំ​រីករាយ​ជាមួយ​កិច្ចការ​សង្គម​ដែល​បាន​ខាង​ក្រុម​គ្រួសារ​តារា​កម្ពុជា សហការ​រៀបចំ​ទើប​មានឱកាស​បាន​សម្តែង​ប៉ះ​ជាមួយ​តារា ល្បី​ៗ ហើយ​ចែក​ទេព​កោសល្យ​ដល់​និស្សិត​នៅ​ន័​រ​តុ​ន​ផង​ដែរ ។ ខ្ញុំ​ធ្លាប់​ក្រ និង​ជា​ក្មេង​កំព្រា​ស្គាល់​ភាព​លំបាក​ម្នាក់ ទើប​យល់​ថា​កិច្ចការ​នេះ​មាន​តម្លៃ​សម្រាប់​ជា​កម្លាំងចិត្ត ។ នេះ​ជា​លើក​ទី​១ តែ​បាន​ចាក់​ដោត​អារម្មណ៍​របស់ខ្ញុំ​ណាស់​ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ក្មេង​នៅ​មណ្ឌល​តាំងពី​តូច​មក​» ។

លោក​វង្ស ថា​ណា​ន់ តាំងចិត្ត​មិន​បោះបង់​ចោល​ឱកាស​ច្រៀង​ជួយ​សង្គម​ទេ ៕