ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២គ្រឿងពន្លះគ្នា​ ស្លា.ប់ និង​របួស​ច្រើន​នាក់ នៅ​រង្វង់មូលនិមិត្ត​សញ្ញា​ឆ្នាំង​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​១១​នាក់​បាន​រង​របួសធ្ងន់​ស្រាល​

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​១១​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុ​ការ​រថយន្តក្រុង​បុ.ក​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត ក្នុង​​ទិសដៅ​​បញ្ច្រាស​​គ្នា​។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១២និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២១ ខែមីនា​ឆ្នាំ ២០២៣ នៅ​ចំណុច​រង្វង់​មូល​មូល​និមិត្តសញ្ញា​ឆ្នាំង ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១ និង​លេខ​៨២ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​បៀរ​ ​ខេត្ត​​កំពង់ឆ្នាំង ។

​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ ខេមរៈភូមិន្ទ 02 .0830 បើកបរ​ដោយ​​បុរសម្នាក់​​មិន​ស្គាល់ឈ្មោះ​​ ធ្វើ​​ដំណើរ​ពីរ​ជើង​ទៅ​ត្បូង ​លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បុ.ក​ជាមួយនឹង​រថយន្តក្រុង​ពណ៌​ក្រហម ​ពាក់​សាក​លេខ ​សៀមរាប​ 3A-1552 របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ​បណ្ដាល​ឱ្យ​មនុស្ស​ដែល​ជិះ​លើ​រថយន្ត ​ពាក់ស្លាកលេខ ខេមរភូមិន្ទ​ បាន​បាត់បង់ជីវិត​ចំនួន​២​នាក់​ និង១១​នាក់​​ផ្សេងទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​បាន​​ចុះ​​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ