ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​បងប្អូន​ទៅ​មើល​គេ​រាំ​ធុងបាស​មក​វិញ​ទក់​សាច់​របស់​អ្នក​ស្រវឹង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​ជនសង្ស័យ​១​ក្រុម​ស្រវឹង

ខេត្តបន្ទាយមានជ័យ ៖ បុរស​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​ជនសង្ស័យ​១​ក្រុម​ស្រវឹងស្រា​រករឿង​តាម​ដងផ្លូវ​រហូត​ឈាន​ទៅ​កើតជា​អំពើ​ហិង្សា​វាយ និង​កាប់​របួស ខណៈ​កំពុង​ដើរ​ត្រឡប់​ពី​មើល​គេ​រាំ​ធុងបាស់​នៅ​វត្ត​សុវណ្ណ​សូ​រិ​យា​រាម ហៅ​ព្រៃ​គប់ ។ ហេតុ​ការ​ណ៏​បង្ក​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​គប់​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ។ 

ជន​រង​គ្រោះ​ទាំង​២​ខាងលើ​បុរស​ជា​បង​ឈ្មោះ ខិត ម៉េ​ង អាយុ​២៨​ឆ្នាំ រង​របួស​ក្បាល​ដេរ​៥​ថ្នេរ ចំណែក​ជន​រង​គ្រោះជា​ប្អូន​ឈ្មោះ ខិត ជិន អាយុ​២២​ឆ្នាំ រង​របួស​២​កន្លែង​ចិញ្ចើម​ដេរ​១​ថ្នេរ និង​ក្បាល​១​កន្លែង​ដេរ​១​ថ្នេរ​ហើយ​ពួក​គេ​រស់នៅ​ក្នុងភូមិ​កើតហេតុ ។

តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​បងប្អូន​ទៅ​មើល​គេ​រាំ​ធុងបាស់​នៅ​វត្ត​ខាងលើ លុះ​ត្រឡប់​មក​វិញ​ដល់​ក្នុងភូមិ​ចំណុច​មុខ​ផ្សារ​ព្រៃ​គប់​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ប្រហែល​៣​ទៅ​៤​នាក់​ស្រវឹង​ដើរមក​និយាយ​ឌឺដង​រហូត​ផ្ទុះ​ជា​ជម្លោះ​ភ្លាម​នោះ​ជន​បង្ក​បាន​ប្រើ​កាំបិត និង​ដំបង​ព្រួត​វាយ និង​កាប់​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូល​ហេតុតែ​ម្តង ។ យ៉ាងណា​ក៏​ដោយ​ករណី​នេះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ​ព្រៃ​គប់​ដឹកនាំ​ដោយ​លោក​អនុ​សេនី​យ៏​ឯក កែវ​បូ​រ៉ា មេ​ប៉ុ​ស្តិ៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​២​នាក់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ដើម្បី​ចាត់ការ​បន្ត ខណៈ​មួយ​ចំនួន​ទៀត​គេចខ្លួន​បាត់​ស្រមោល ៕