ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​មិន​ទាន់​ថា​អី​ផង​ស្រាប់តែ​ភ័យ​ខ្លាច​តែ​ម្តង

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា វេលា​ម៉ោង​៦​នឹង​៥២​នាទី​យប់​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ដឹកនាំ​បញ្ជា​ដោយ​លោក វរសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​បាន​ចុះ​ពួនស្ទាក់​បង្ក្រាប​ករណី​ដឹក​ជ​ញ្ជួ​ន​កញ្ឆា​ក្រៀម​ខុសច្បាប់​នៅ ភូមិ​ព្រាល ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ។ 

ខណៈនោះ​ក៏​បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹក​កញ្ឆា​ក្រៀម​ក្នុង​គោលបំណង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​លុះ​ពេល​ប្រទះ​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ទម្លាក់​កញ្ឆា​ក្រៀម​នេះ​ចុះ​ពីលើ​ម៉ូតូ​រួច​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដែល​បន្សល់​ទុក​សម្ភារ​វត្ថុ​តាង​រួម​មាន កញ្ឆា​ក្រៀម​ដាក់​ស្បោង​ខ្មៅ​ចំនួន​១០​ដុំ​ស្មើនឹង​១០.៨​គីឡូក្រាម ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ និង​តាមដាន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕