ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ប្រុង​ទៅ​បើក​ឆាកប្រយុទ្ធ​ទីណា​ទេ កុំ​អី​មាន​របួស​ឬ​ស្លា.ប់​ទៀត​ហើយ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨​បាន​ប្រ​ម៉ា​ញ់​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​

ខេត្តបន្ទាយមានជ័យ ៖ អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨​បាន​ប្រ​ម៉ា​ញ់​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​មិនដឹង​ថា​ប្រុង​ទៅ​បើក​ឆាកប្រយុទ្ធ ឬ​ប៉ុនប៉ង​កាប់​ន​ណា​នៅ​ទីណា​ទេ នៅ​ពេល​ដឹង​ថា អាវុធហត្ថ​តាម និង​ស្ទាក់​ក៏​បោះចោល​បើក​ម៉ូតូ​គេច​បាត់ ។ ហេតុ​ការ​ណ៌​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ លើ​ផ្លូវ​បេតុង​ព្រំប្រទល់​សង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល​ក្បែរ​ស្នាក់​ការ​អាវុធហត្ថ​តែ​ម្តង ។

តាម​ប្រភព​ពី​អាវុធហត្ថ​ម្នាក់​និយាយ​ថា ដំបូង​ឃើញ​ក្រុម​សង្ស័យ​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៥​នាក់​ជិះ​យ៉ាង​លឿន​ដូច​ទើប​មក​ពី​មាន​ជម្លោះ​កន្លែង​ណាមួយ ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​ឃើញ​មាន​លាក់​ដាវ​សាំ​ម៉ូ​រ៉ៃ​ផង​ក៏​តាម​ពីក្រោយ និង​ទាក់ទង​កំលាំង​នៅ​ស្នាក់​ការ​ចាំ​ស្ទាក់ ។ ក្រុម​ជនសង្ស័យ​មិន​ឈប់​ទេ ពេល​សមត្ថកិច្ច​ស្ទាក់​មុខ​ស្នាក់​ការ​បាន​បើក​ម៉ូតូ​គេច​ប៊ិះ​បុក​ទាំង​សមត្ថកិច្ច​ទៀត បន្ទាប់​មក​បោះ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចោល​មុខ​ផ្ទះ​អ្នកស្រុក​ត្រូវ​កម្លាំង​អាវុធហត្ថ​រក​ឃើញ​២​ដើម ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា បក្ខពួក​ជនសង្ស័យ​បោះ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចោល​មុន​នេះ​ចាប់​បាន​ម្នាក់​ហើយ ហើយ​ពេល​នេះ​មានគ្រួសារ​រង​គ្រោះ​ចេញ​មុខ​មក​ដាក់​ពាក្យបណ្តឹង​ថា ក្រុម​ជនសង្ស័យ​បាន​ទៅរ​កកាប់​យុវជន​២​នាក់​ដែល​កំពុង​បង្ហាប់ដី​ដើម្បី​ចាក់សាប​មុខ​ផ្ទះ​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ៕