ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! រហ័ស​អី​យ៉ាងនេះ ចូល​ផ្ទះ​មួយ​ភ្លែត​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ខណៈ​មក​ពី​រត់​ម៉ូតូឌុប​វិញ​ចត​ទុក​ចោល​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ខណៈ​មក​ពី​រត់​ម៉ូតូឌុប​វិញ​ចត​ទុក​ចោល​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ ស្រាប់តែ​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ហេតុការណ៍​បង្ក​ឱ្យ​មាន​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​២០១១ ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម្ចាស់​ម៉ូតូ​ឈ្មោះ ជា លាភ អាយុ​៥៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ឌុ​ប​ស្នាក់​នៅផ្ទះ​ក្មួយ​ផ្លូវ​២០១១ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​កោៈ​ចិន ឃុំ​កំ​ពង​ម​រាប ស្រុក
កោះសូទិន ខេត្ត​កំ​ពង​ម​ចាម​។

តាម​សម្ដី​ជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​ត្រឡប់​មក​ពី​រត់​ម៉ូតូ​វិញ ដោយ​ទុក​ម៉ូតូ​របស់​គាត់​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-6340  នៅ​លើ​ខឿន​ផ្លូវ​មុខ​ផ្ទះ ដោយ​ចាក់សោ​ត្រឹមត្រូវ រួច​ក៏​ចូល​ទៅ​ក្នុងផ្ទះ​មួយ​ភ្លែត ខណៈ​ចេញ​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង​។ ហើយ​ពេល​ដែល​គាត់​យក​ម៉ូតូ​មក​ទុក​នោះ គឺ​មាន​ម៉ូតូ​ដល់​ទៅ​៣​គ្រឿង​ឯណោះ ដោយ​មាន​ម៉ូតូ​ស្កូ​ប​ពី​, ម៉ូតូ​វី​វ៉ា និង​ម៉ូតូ​របស់​គាត់​ដាក់​នៅ​កណ្តាល​គេ ស្រាប់តែ​ចោរ​យក​តែ​ម៉ូតូ​គាត់​ទៅ​វិញ​។

ក្រោយ​ហេតុការណ៍​កើតឡើង​គាត់​បាន​ត្រឹមតែ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប ដើម្បី​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ផង​។