ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ព​រំដោះប្រជាជន​ចិន​ចំនួន​៣​គ្រឿង​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​មក​នាវា​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​ចំនួន​៣​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ ។ នៅ​ក្នុង​ដំណើរ​ចូល​ចត​ខាងលើ​នេះ​មានការ​ទទួល​ស្វាគមន៍​ពី​លោកនាយ នាយ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​ដោយ​លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ និង​ក៏​មានការ​ទទួល​ស្វាគមន៍​ពី​សមាគម​ន៍​ចិន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

លោក​ឧត្តមនាវីទោ​បាន​បញ្ជាក់​ថា ក្ក្នុង​នាម​មេបញ្ជាការ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម និង​សហ​ការណ៍​ក្នុង​ការ​ការពារ​នៃ​ការ​ស្នាក់​នៅ​របស់​គណៈប្រតិភូ​ខាងលើ លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​នាវិក​ក្នុង​ដំណើរ​កម្សាន្ត​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកប ដោយ​សុវត្ថិភាព ។ 

លោក​ឧត្តមនាវីទោ SHEN HAO ប្រធាន​បេសកកម្ម​នាវា​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ពជើងទឹក​កម្ពុជា អាជ្ញាធរ​ខេត្ត និង​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ទទួល​ស្វាគមន៍​ក្នុង​ការ​ចូល​ចត​របស់​នាវា​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា​ឲ្យ​កាន់តែ​រឹង​មាំ ព្រមទាំង​បាន​ស្វែង​យល់​ពី​វប្ប​ធ​ម៍ ប្រពៃណី ទំនៀមទំលាប់ និង​វិស័យ​យោធា​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​​ដំណើរ​ទស្សនៈកិច្ច​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ការ​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ប្រជាជន​ទាំង​ពីរ​កាន់តែ​ស្និ​ទ​ស្នាល​បន្ថែម​ទៀត ហើយ​ជា​ពិសេស​បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ៕