ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​អន្តរជាតិ​ថ្មី​មួយ​រវាង​កម្ពុជា​និង​ថៃ គ្រោង​នឹង​បើក តែ​ខាង​ភាគី​ថៃ​ស្នើ​ឲ្យ​ផ្អាក​វិញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ច្រក​តំបន់​គីឡូ​១៣ (​ភ្នំ​ដី​) ដែល​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០១ ខែកញ្ញា ឆ្នាំ​២០១៧ ទៅ​ជា

រាជធានី​ភ្នំពេញ ​៖ ច្រក​តំបន់​គីឡូ​១៣ (​ភ្នំ​ដី​) ដែល​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០១ ខែកញ្ញា ឆ្នាំ​២០១៧ ទៅ​ជា​ច្រក​អន្តរជាតិ​គីឡូ​១៣ ក្នុង​ទឹកដី​ខេត្តបាត់ដំបង​-​ស្រះ​កែវ ត្រូវ​បាន​ភាគី​ថៃ​ស្នើ​សុំ​ផ្អាក​ជា​បណ្តោះអាសន្ន ។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ។​

​ថ្នាក់ដឹកនាំ​នៅ​ច្រក​តំបន់​គីឡូ​១៣ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​នៃ ប្រទេស​កម្ពុជា គឺ​ទល់​នឹង​ភូមិ​ខៅ​ឌិន ឃុំ​ខ្ល​ង​ហាត ស្រុក​ខ្ល​ង​ហាត​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ប្រកាស​ជា​ផ្លូវការ ព្រមទាំង​បាន​ជូនដំណឹង​ដល់​ពាណិជ្ជករ ​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧ នឹង​មានការ​បិទ​ច្រក​គីឡូ​១៣​នេះ​មួយ​ព្រឹក ដើម្បី​រៀបចំ​ពិធី​ប្រកាស និង​ដំឡើង​ច្រក​តំបន់​នេះ​ឱ្យទៅ​ជា​ច្រក​អន្តរជាតិ​វិញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលខេត្ត​ទាំង​ពីរ ( បាត់ដំបង ស្រះ​កែវ ) ផង​ដែរ ។

លុះ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ នេះ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ បាន​ចេញ​លិខិត​ជា​ផ្លូវការ​មួយ ផ្ញើ​ជូន​លោក​អភិបាលខេត្ត​បាត់ដំបង​ដោយ​បាន​ធ្វើការ​សុំ​ផ្អាក​ការ​ប្រកាស​ច្រក​អន្តរជាតិ​នេះ​ជា​បណ្តោះ​អាសន្ន​សិន​។ ដោយ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា ច្រក​តំបន់​គីឡូ​១៣ ( ភ្នំ​ដី ) មិន​ទាន់​អាច​ប្រកាស​ជា​ច្រក​អន្តរជាតិ​បាន​នៅឡើយ ដូច្នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​ថៃ​សារ​ជា​ថ្មី ទើប​អាច​ជូនដំណឹង​នា​ពេល​ក្រោយ ។​

​គេហទំព័រ​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ព័ត៌មាន​ពី​លិខិត​ជូនដំណឹង​របស់​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល ដែល​បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​ពី​ភា​គិ​ថៃ​ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ច្រក​តំបន់​គីឡូ​១៣ ទៅ​ជា​ច្រក​អន្តរជាតិ​គីឡូ​១៣ ដោយសារ​តែ​ភាគី​ថៃ ចាំបាច់​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូ​រលោក​អភិបាលខេត្ត លោក​អភិបាលខេត្ត​រង និង​លោក​បាឡាត់ខេត្ត​ស្រះ​កែវ ៕