ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុន្នីនាថ ទ្រាំ​លែង​បាន​ចូល​មក​លូកដៃ​ភ្លែត ពេល​​ឃើញ​មហាជន​រិះគន់​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​រឿង​ស្លៀក​ពាក់​មិន​សមរម្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ តារា​សម្ដែង​ស្រី​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​ល្អ​ឯក​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​មួយ​រូប គឺ​កញ្ញា នី មុន្នីនាថ ទ្រាំ​មើល​នឹង​ភ្នែក​មិន​បាន បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់ដូចជា​មានរឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពាក់ព័ន្ធ​ទៅ​នឹង

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ តារា​សម្ដែង​ស្រី​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​ល្អ​ឯក​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​មួយ​រូប គឺ​កញ្ញា នី មុន្នីនាថ ទ្រាំ​មើល​នឹង​ភ្នែក​មិន​បាន បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់ដូចជា​មានរឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​លោក ឯម រៀម ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​អ្នក​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​អស្ចារ្យ​នោះ ត្រូវ​បាន​មហាជន​ផ្ទុះ​ប្រតិកម្ម​រិះគន់​ឥត​ឈប់​ឈរ រឿង​លោក​ស្លៀកពាក់​លេច​លើ​លេច​ក្រោម ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ ដោយ​មាន​តារា​ល្បី​ៗ​ប្រុស​ស្រី​ជា​ច្រើន​ដួង​ចូលរួម​ផង​ដែរ​។

ដោយ​ក្នុង​នោះ កញ្ញា នី មុន្នីនាថ ក៏​សម្រេចចិត្ត​ចេញ​មុខ​មក​បង្ហោះ​រូប​របស់​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​លោក ឯម រៀម មួយ​សន្លឹក រួច​ឆ្លៀត​ភ្ជាប់​ជាមួយ​សំ​ណេ​រ​ប៉ុន្មាន​ឃ្លា និង​និយាយ​ប្រាប់​ទាំង​ចិត្ត​ត្រជាក់​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន ដែល​បាន​នាំ​គ្នា​ធ្វើការ​រិះគន់ ក៏​ដូច​ជា Bully នៅ​ការ​ស្លៀកពាក់​របស់​លោក ហាក់​មើលទៅ​វា​លេច​លើ​លេច​ក្រោម​ពេក​។ ហើយ​ក៏​ឃើញ​ថា​ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​នោះ​ទេ កំពុង​តែ​ក្លាយទៅជា​ប្រធានបទ​មួយ​ផ្ទុះ​ការ​វែកញែក​ជា​ហូរហែ​ពី​សំណាក់​មហាជន ក្មេង​ចាស់ ប្រុស​ស្រី ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ដោយ​ក្នុង​ខ្លឹមសារ​នោះ តារា​សម្ដែង​ស្រី កញ្ញា នី មុន្នីនាថ បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា «​ខ្ញុំ​ឃើញ​គាត់​ស្លៀកពាក់​បែប​នេះ ខ្ញុំ​ឃើញ​បងប្អូន​យើង​មួយ​ចំនួន​នាំ​គ្នា​ស្តីជេរ​គាត់ តែ​ធាតុ​ពិត​គាត់​ធ្វើ​បែប​នេះ គឺជា​ការ​បង្ហាញ​ជំនាញ​របស់​គាត់ ដែល​នៅ​កម្ពុជា​យើង​។ សូម​ស្វែង​យល់​ឲ្យ​ច្បាស់​អំពី​សិល្បៈ​វប្ប​ធម៌ និង​ការ​ឆ្នៃ​ម៉ូត​បែប​ស្រមើស្រមៃ​។ ខ្ញុំ​សូម​អធ្យាស្រ័យ មិន​ការពារ​គាត់​ទេ គ្រាន់តែ​សុំ​ឲ្យ​បងប្អូន​សិក្សា​ស្វែង​យល់ និង​បែងចែក​ឲ្យ​ច្បាស់​សិន​ណា​»​។

ក្រោយ​ពេល​បានឃើញ​តារា​ស្រី​កញ្ញា នី មុន្នីនាថ បង្ហោះ​សារ​និយាយ​ដូច្នេះ​រួច​មក មិន​នៅ​ស្ងៀម​តទៅ​ទៀត ក៏​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​នៅ​ក្នុង​ការ​បង្ហោះ​របស់​នាង​និយាយ​លើក​ឡើង​ពី​មួយ​ទៅ​មួយ​ត​ៗ​គ្នា​បែប​នេះ​ថា «​បើ​មិន​ចូល​ចិត្ត​គាត់ អូស​រំលង​ទៅ កុំ​ចូល​ទៅ​ខ​មិន​ជេរ​ប្រមា​.​ថ​គេ ព្រោះ​កាលណា​អ្នក​ជេរ​ប្រមា​.​ថ​គេ វា​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​អ្នក​» «​អគុណ​ណាស់​បង ដែល​ចេញ​មក​និយាយ ព្រោះ​ខ្ញុំ​ចង់​និយាយ​បែប​នេះ​យូរហើយ អ្នក​មិន​ពេញចិត្ត​គាត់ ព្រោះ​ដោយ​សារ​គាត់​មិនមែន​ជា​ស្រី​ស្អាត សាច់​.​ស​ដូច​គេ សាកបើ​ឈុត​នេះ​ស្រី​ស្អាត​សាច់​.​ស​ស្លៀក​មើល ច្បាស់​ជា​គ្មាន​អ្នក​រិះគន់​ទេ​» «​សាក​សម​ណាស់​ដែល​ទុក​បង​ជា idol ក្នុង​ចំណោម​តារា​ដែល​ខ្ញុំ​បាន follow ទាំងអស់ មាន​តែ​បង​ដែល​ហ៊ាន​បញ្ចេញមតិ​ទាក់ទង​នឹង​បញ្ហា​នេះ​» «​បង​និយាយ​ត្រឹមត្រូវ​ខ្លាំង​ណាស់ ពេល​ខ្លះ​បើ​យើង​រៀន​បើក​ចិត្ត​អោយ​ទូលាយ​បន្តិច​ក៏​មិន​អី​នោះ​ដែរ សុទ្ធតែ​ខ្មែរ​ដូច​គ្នា​សោះ ហេតុ​អ្វី​ក៏​ប្រកាន់​ច្រើន​បែប​នេះ? រៀន​យោគយល់​អធ្យាស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក បាន​គេ​មើល​មក​ខ្មែរ​យើង​ថា ចេះ​ស្រលាញ់​គ្នា បើ​អី​បន្តិច​មិន​ពេញចិត្ត អី​បន្តិច​រិះគន់ តើ​ពេល​ណា​បាន​ប្រទេស​យើង​ដើរ​ទាន់​គេ?​»​។

ភ្លាម​ៗ​នោះ ក៏​មាន​មហាជន​មួយ​ចំនួន​ទៀត បាន​ចូល​ទៅ​បញ្ចេញមតិ​ខ​មិន​សម្ដែង​ការ​មិន​ពេញចិត្ត​យ៉ាង​ដូច្នេះ​ថា «​មិន​ថា គាត់​មាន​ហេតុផល​ណាមួយ​ទេ តែ​វា​អាក្រក់​មើល​ណាស់ ទោះ​ស្លៀកខោ​សាច់​ក៏​ដោយ គាត់​ជា​មនុស្ស​មហាជន ចឹ​ង​ហើយ​គាត់​រាង​ពិបាក​ក្នុង​ការ​ស្រមៃ​បន្តិច​ព្រោះ​សិល្បៈ​ខ្មែរ​នៅ​មាន​​កំរិត (​សុំ​ទោស​នេះ ជា​ការ​យល់​ឃើញ​របស់ខ្ញុំ​ទេ​» «​នេះ​ជា​គំនិត​របស់ខ្ញុំ គាត់​ស្លៀក​បែប​នេះ​ក៏​គាត់​មិន​នឹក​ស្មានថា បងប្អូន​មានការ​មិន​ពេញចិត្ត​នោះ​ដែរ គាត់​គិត​ថា​ស្លៀក​បែប​នេះ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ជនជាតិ​បរទេស​អោយ​មើល​មក​ថា ខ្មែរ​ក៏​អាច​ធ្វើ​អោយ​បរទេស​ចាប់អារម្មណ៍​ដែរ ខ្ញុំ​មិន​ការពារ​គាត់​ទេ តែ​វា​ជា​រឿង​ពិត ២០២៣​ហើយ រៀន​ទទួលយក​រឿង​បែប​នឹង​ខ្លះទៅ កុំទៅ​ថាអោយ​គាត់​អី គាត់​គ្រាន់តែ​ស្លៀក​តាម​ក្ដី​ស្រមៃ​របស់​គាត់​ទេ សុំ​ទោស​ផង ចំពោះ​ការ​ខ​មិន​នេះ​ផង​ដែរ បើ​មានការ​ខុស​ត្រង់​ណា​នោះ​»​។

មហាជន​មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​បញ្ចេញមតិ​បន្ត​ថា «​គេ​ដើរ​ដល់​ចំណុច​ណា​។ យើង​ដើរ​ដល់​ចំណុច​ណា មើល​គេ​ផង​។ យើង​យក​អ្វី​បង្ហាញ​គេ ធ្វើ​ម៉េច​ឱ្យ​គេ​មើល​មក​សមរម្យ​។ ស្លៀកពាក់​មនុស្ស​មិន​មែន​មនុស្ស ខ្មោច​មិនមែន​ខ្មោច​។ នេះ​មិនមែន​លើក​ស្ទួយ​ប្រទេស​កម្ពុជា​ទេ គឺ​បំផ្លាញ​ប្រទេស​ទៅ​វិញ​ទេ​» «​សូម​គិត​ឡើង​វិញ មុន​នឹង​ហារ​មាត់​និយាយ​ចេញ​មក ទោះបីជា​ចង់​បង្ហាញ​ទៅ​កាន់​បរទេស​ថា យើង​អស្ចារ្យ​ប៉ុណ្ណា​ក៏​ដោយ តែ​សម្រាប់​ប្រជាជន​ខ្មែរ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល មិន​ពេញចិត្ត​នោះ​ឡើយ​»​។

យ៉ាងណាមិញ ទន្ទឹម​នឹង​នោះ​ផង​ដែរ ស្រប​ពេល​ដែល​បានឃើញ​មាន​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​ធ្វើការ​រិះគន់​ទៅ​កាន់​រូប​លោក​នេះ​ដែរ អ្នក​ច្នៃ​ម៉ូ​ដលោក ឯម រៀម ក៏​បាន​ចេញ​មុខ​មក​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា​ផង​ដែរ ដោយ​លោក​បាន​និយាយ​ថា «​ផ្ញើ​ជូន​បងប្អូន​ខ្លះ​ដែល​មិន​ទាន់​យល់​ពី​ការ​ច្នៃ​ម៉ូត ហេតុ​អ្វី ឯម រៀម ចេញ​ដើមទ្រូង​មិន​បាន? បើ​ម៉ូ​ដដែល​ពាក់​យប់មិញ ដកស្រង់​តាម​អ្វី​ដែល​ខ្មែរ​មាន​ពី​មុន ហើយ​បើ​ចង់​ពាក់​អោយ​ដូច សូម​ពាក់​ខ្លួនឯង​ទៅ ហើយ​សូម​មើល​រាង​ខ្លួនឯង​ផង​»។

គួររំលឹកថា ទ្រាំ​លែង​បាន​! អ្នក​ច្នៃ​ម៉ូ​ដ​ល្បី ឯម រៀម ចេញ​មុខ​ដាក់​ប៉ុន្មាន​ឃ្លា​ ក្រោយ​រង​ការ​រិះ​គន់​​ដូច​ទឹកបាក់​ទំនប់ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ