រាជធានីភ្នំពេញ ៖ ឃើញថា ប៉ុន្មានថ្ងៃមកនេះ ហាក់មានការវែកញែក ក៏ដូចជាផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់យ៉ាងច្រើនលើសលប់ពីសំណាក់ពុកម៉ែបងប្អូន ទៅលើឈុតមួយដែលច្នៃ និងគ្រងដោយអ្នកដោយ ឯម រៀម។
ប្រាកដណាស់ អ្វីដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់វត្តមានលោក ឯម រៀម ដែលត្រូវបានគេគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថា ជាអ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ល្បីឈ្មោះមួយរូបនេះ បានបង្ហាញខ្លួនទៅចូលរួមដោយបានស្លៀកពាក់នូវឈុតសម្លៀកបំពាក់មួយឈុតរំលេចដើមទ្រូងយ៉ាងប្លែកភ្នែក រហូតធ្វើអោយផ្ទុះការរិះគន់យ៉ាងខ្លាំង។
![Picture]()
ឈុតដែលផ្ទុះការរិះគន់ខ្លាំងនោះ គឺឈុតដែលអ្នកច្នៃម៉ូដល្បីឈ្មោះ ឯក រៀម បានស្លៀកពាក់បង្ហាញនិងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់សិល្បករល្បីៗជាច្រើននៅក្នុងឆ្នាំ ២០២៣នេះ។ កម្មវិធីនោះទៀតសោត គឺមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង ដោយអ្នកសិល្បៈមានទាំងតារាចម្រៀង អ្នកបង្ហាញម៉ូដ និង DJ ល្បីឈ្មោះបានគ្រងឈុតសម្លៀកបំពាក់ដែលច្នៃប្លែកភ្នែក ស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ តែមានឈុតលោក ឯក រៀម ដែលផ្ទុះការរិះគន់យ៉ាងសម្បើម ដែលអ្នករិះគន់មានទាំងប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ក្រោយពីបានឃើញឈុតដែលអ្នកច្នៃម៉ូដរូបនេះ ស្លៀកពាក់ចេញលើចេញក្រោយរួចមក ក៏មានមហាជនមួយចំនួននៅក្នុងប្រទេសកម្ពុជា ហាក់សម្ដែងការមិនពេញចិត្ត និងមានការខឹងសម្បារមិនស្ទើរនោះទេ ពេលបានឃើញលោកស្លៀកនៅឈុតមួយនេះ។ ពីព្រោះវាមើលទៅហាក់បីដូចជាបញ្ចេញសាច់ពេក ខុសនឹងប្រពៃណីខ្មែរ។
![Picture]()
ក្រោយពីទ្រាំមើលនឹងការវា.យប្រហារ និងការរិះគន់យ៉ាងខ្លាំងមិនឈប់ឈរ គេងមិនលក់បក់មិនល្ហើយ ស្រាប់តែអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះលោក ឯម រៀម បានចេញមុខមកបង្ហោះសារនិយាយរៀបរាប់ប៉ុន្មានឃ្លា ដោយបានពោលពាក្យយ៉ាងចាក់ដោតថា «ផ្ញើជូនបងប្អូនខ្លះដែលមិនទាន់យល់ពីការច្នៃម៉ូដ ហេតុអ្វី ឯម រៀម ចេញដើមទ្រូងមិនបាន? បើម៉ូដដែលពាក់យប់មិញ ដកស្រង់តាមអ្វីដែលខ្មែរមានពីមុន ហើយបើចង់ពាក់អោយដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង»។
នៅពេលបានឃើញលោកបញ្ចេញសារដូច្នេះភ្លាម ក៏មានមហាជនមួយចំនួននាំគ្នាចូលទៅខមិនកាន់ជើងលោកថា «បើនិយាយត្រង់ម៉ូដដែលគាត់ស្លៀកនឹង ខ្ញុំក៏មិនស្រលាញ់ តែនេះជារូបរាងគាត់ ការច្នៃប្រឌិតរបស់គាត់ទេ បើយើងមិនស្រលាញ់ យើងអូសរំលង បើចង់រិះគន់បាន តែកុំជេរគាត់ មើលស្នាដៃគាត់ច្នៃអោយអ្នកផ្សេងផង ឈុតគាត់ច្នៃ»។ «គាត់មិនបានច្នៃម៉ូដមកដើម្បីតម្រូវចិត្តមហាជននោះទេ គឺគាត់ធ្វើដើម្បីតម្រូវចិត្តរបស់គាត់! ហើយបើគ្រាន់តែគាត់ ច្នៃម៉ូដតម្រូវចិត្តខ្លួនគាត់ ថាគាត់ខុសដែរនោះ នោះយើងទាំងអស់គ្នាមិនចាំបាច់រស់នៅជាខ្លួនយើងទេ ហើយក៏ឈប់ប្រើពាក្យសិទ្ធិសេរីភាពពេញលេញអីនោះដែរ! គួរប្រើពាក្យថា យើងរស់នៅរាល់ថ្ងៃនេះ គឺដើម្បីផ្គាប់ចិត្តអ្នកដទៃ!»។
![Picture]()
អ្នកខ្លះទៀតបានក៏ពោលថា «ខ្ញុំគាំទ្របង! ពីព្រោះបងជាអ្នកចេះពិតប្រាកដ បងបានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ជាតិ អន្តរជាតិ បានច្បាស់លាស់មុននឹងបងបង្ហាញអ្វីលើឆាក ដើម្បីផ្សព្វផ្សាយពីអ្វីដែលខ្មែរយើងមាន ប៉ុន្តែផ្ទុយពីបុគ្គលមួយចំនួន បំពុលសង្គមហើយ នៅមានអ្នកចាំជួយគាំទ្រទៀត»។
បងប្អូនមួយចំនួនខ្លះទៀតបានលើកឡើងពន្យល់យ៉ាងដូច្នេះថា «ខ្ញុំឃើញបងពូកែច្នៃម៉ូដ បុន្តែរាល់ការច្នៃរបស់បងវាជ្រុល នៅផ្នែកខាងក្រោមដឹងថា វាជាស្បៃសាច់ បុន្តែភ្នែកមហាជនដែលមើលតាម Facebook គេមិនគិតចឹងទេ ប្រុសមិនសមជាប្រុស ស្រីមិនសមជាស្រី ខ្មែរមិនសមជាខ្មែរ បរទេសមិនសមជាបរទេស ព្រោះអ្នកមើលភាគច្រើនជាខ្មែរ ចឹងប្រកាន់បន្តិចហើយផ្នែកលិចលើ លិចក្រោម និងអគុណគ្រាន់ជាការបញ្ចេញមតិ»។ «ខ្ញុំជឿណា មុនស្លៀកពាក់បែបនឹង ក៏ដឹងខ្លួនឯងស្រាប់ដែរថា នឹងមានការរិះគន់ពីមហាជន តែនៅតែធ្វើ អញ្ចឹងសូមកុំខឹងអន់ចឹត្តអី ដែលគេថាអោយនោះ»។
បងប្អូនមួយចំនួនខ្លះទៀតពន្យល់យ៉ាងដូច្នេះថា «ច្នៃប្រឌិតពេក តិចទៀតបាត់បង់រូបរាងដើមហើយ។ ហើយលើកយកហេតុផលថា យកលំនាំតាមក្បាច់ខ្មែរដែលមានពីមុន បានន័យថា ក្បាច់ខ្មែរ ឬលំនាំសម្លៀកបំពាក់ខ្មែរកាលពីមុន ១០០%ស្អាតណាស់ យកមកកែច្នៃវិញចេញតែរូបរាង ឬក្បាច់ដូចតែប្រហែល១០%តែប៉ុណ្ណោះ ហើយលើកថា ជាម៉ូដសម្លៀកបំពាក់ខ្មែរបុរាណ ទាំងដែលការពិត ខុសគ្នាដាច់ឆ្ងាយ។ល។ គ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ តែក៏សរសើរបងដែរ ក្នុងការច្នៃប្រឌិត» និងនៅមានពាក្យជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់៕ ដោយ ៖ សុភា ដានេត
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ