ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​វាយ​មួយ​ដង​ម៉ាស៊ីន​អារឈើ​ហើយ​ប្អូន​មក​វាយ​ថែម​ហ្នឹង​ដំបង​ទៀត

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កំលាំង​អធិការ​នគ​បាល​ស្រុក​លំ​ផាត់​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

ខេត្តរតនគិរី ៖ កំលាំង​អធិការ​នគ​បាល​ស្រុក​លំ​ផាត់​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ ។ ហេតុ​ការ​ប្រើ​អ​ពើ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​នឹង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​កា​លង ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ 

លោក ថេ​ង ច​ន្ធី អធិការ​នគ​បាល​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ករណី​ហិង្សា​នោះ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ មី​ម នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​រង​របួស​ចុង​ភ្នែក​ខាងស្តាំ និង​ក្រោម​ភ្នែក​ស្ដាំ​ចំនួន​៧​ថ្នេរ ។ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ វ៉​ន​ណ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ នោះ​បាន​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ។ 

ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​មូលហេតុ​មក​ពី​ផឹកស្រា​ស្រវឹង​ទាស់​ពាក្យ​សម្ដី​គ្នា​រួម​ជាមួយនឹង​ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​គ្នា ។ រួច​ជនសង្ស័យ​ទាំង​ពីរ​នាក់​បងប្អូន​ក៏​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​បាន​យក​ដង​ឡា​ម​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ជនសង្ស័យ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវជា​ប្អូន​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​បាន​យក​ដំបង​មក​វាយ​លើ​ជន​រង​គ្រោះ​ថែម​ទៀត​រួច​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ។ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​លំ​ផាត់ និង​កំពុង​ចាត់វិធានការ​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ៕