ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​រង​របួស​ទៀត​ហើយ

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គ្រោះ​ធម្មជាតិ​ភ្លៀង

ខេត្តស្វាយរៀង ៖ គ្រោះ​ធម្មជាតិ​ភ្លៀង​ផ្គរ​លាយឡំ​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាល​ឲ្យ​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង​ដួល​រាប​ដល់​ដី និង​សង្កត់​ម្ចាស់ផ្ទះ​ឲ្យ​រង​របួសធ្ងន់​៣​នាក់​ស្រាល​២​នាក់​ក្នុង​នោះ​ស្រី​២​នាក់​ជា​ឪពុក​ម្តាយ និង​កូន ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ផង​ដែរ ។ 

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ និង​ខ្យល់​កន្ត្រាក់​បណ្ដាល​អោយ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង ដែល​គាត់​មានឈ្មោះ ទិ​ត្យ សា​ភាន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ាត់​ប្រាំ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ។ ក្រោយ​ជួប​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះ​ធម្មជាតិ​ខាងលើ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែកស្រុក​រមាស​ហែក​ភ្លាម​ៗ​ដែល​នេះ​ជា​លើក​ទី​១​ហើយ​នៅ​ស្រុក​រមាស​ហែក​ខ្យល់​កន្ត្រាក់​ឲ្យ​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ចុងខែ​វស្សា​នេះ ៕