ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះងូតទឹក ស្រាប់តែ​ហូរកួចយកទៅ

6 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ ​មាន​ហេតុ​ការណ៍​ដ៏​កម្រ​មួយ​​បាន​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​​…

ខេត្ត​កោះ​កុង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​តែ​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់​ក្នុង​លូ ព្រោះ​ទឹក​ហូ​រកួច​ ​ហេតុការណ៍​ដ៏កម្រ​នេះ​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កើតឡើង​នៅ​ភូមិ​ឈើ​នាង ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់នៅ​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកញ្ញា នេះ​ថា បុរស​ម្នាក់​ដែលលង់ទឹក​ស្លាប់​ឈ្មោះ ទឹម ឃឹម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។

មន្ត្រី​មូល​ដ្ឋាន​បាន​បន្ត​ទៀតថា ចំពោះ​មូលហេតុ​ គឺ​ស​ង្ស័យ​ស្រ​វឹ​ង ហើយ​ចុះ​ងូតទឹក ស្រាប់​តែ​ត្រូវ​ទឹក​​ហូរកួច​​ចូល​លូ បណ្តាល​ឱ្យឈ្លក់​ទឹក​​​ស្លាប់​ភ្លាមៗ​​តែ​ម្តង ខណៈ​ពេល​នេះ​សពជន​រងគ្រោះ​​ត្រូវ​បាន​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​ហើយ ។