ការស្ទង់មតិថ្មីមួយបង្ហាញថា លោកស្រី ពែតុងតាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) មកពីគណបក្សភឿថៃ នៅតែជាជម្រើសកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nation thailand នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននាំមុខការស្ទង់មតិដោយមាន ៣៨,២% តាមពីក្រោយដោយលោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ១៥,៧៥% និងនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច Prayut Chan-o-cha ទទួលបាន ១៥,៦៥%។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ ឬ Nida Poll ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមីនា ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២០០០នាក់នៅទូទាំងប្រទេស៕


ចែករំលែកព័តមាននេះ