ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូខ្លីនៃរឿង The Little Mermaid ទទួលការចុច Dislikes រហូតដល់ទៅជាង ១.២លាននាក់

1 ឆ្នាំ មុន

(អន្តរជាតិ)៖ សារព័ត៌មាន People បានរាយការណ៍ថា Trailer ដំបូងនៃរឿង The Little Mermaid ផលិតដោយ…

(អន្តរជាតិ)៖ សារព័ត៌មាន People បានរាយការណ៍ថា Trailer ដំបូងនៃរឿង The Little Mermaid ផលិតដោយ DISNEY ត្រូវបានចេញផ្សាយដែលសម្តែងដោយ Halle Bailey ទាក់ទាញការចាប់អារម្មណ៍ ចេញបានរយៈពេល៤ថ្ងៃ Trailer មានអ្នកចូលមើលជាង ៩.៤ លានដង។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មានការចុច មិនចូលចិត្ត (dislike) រហូតដល់ទៅ១.២លាននាក់ឯណោះ(គិត​ត្រឹម​ថ្ងៃ​ទី ១៨ ខែ​មីនា)។

មតិអវិជ្ជមានពីមហាជននោះគឺសំដៅលើតួឯកនាងមច្ឆា ព្រះនាង Ariel​ សម្តែងដោយតារាស្បែកខ្មៅ Halle Bailey។

មកដល់ពេលនេះ ឈុតខ្លីដំបូងនៃភាពយន្តដែលបានចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានការមិនចូលចិត្តចំនួន ៣.៥លាននាក់ផងដែរ។

ចំនួនមិនពេញចិត្តដ៏ច្រើននេះក៏ដោយសារតែ មានការកែប្រែតួឯកនាងទេពមឆ្ឆា ដែលរឿងតុក្កតាទេពមឆ្ឆា Ariel (ឆ្នាំ១៩៨៩) ជាតួអង្គមានពណ៌ស្បែកស ហើយរឿងដែលថតថ្មី (live action) ផ្លាស់ប្តូរមកជាតួមានសម្បុរស្បែកខ្មៅ។

ដោយពន្យល់ពីហេតុផលនៃការជ្រើសរើស Halle Bailey អ្នកដឹកនាំរឿង Rob Marshall បាននិយាយថា អ្វីដែលសំខាន់បំផុតគឺការស្វែងរកតារាសម្តែងល្អបំផុតដោយមិនគិតពីពណ៌ស្បែកឬជាតិសាសន៍។

អ្នកដឹកនាំរឿងបានបន្តថា «Halle មានគុណសម្បត្ដិតារាសម្តែងមិនគួរឱ្យជឿក្នុងការធ្វើឱ្យតួអង្គរបស់នាងកាន់តែស៊ីជម្រៅ ខ្ញុំស្រក់ទឹកភ្នែកនៅពេលនាងបញ្ចប់ការសម្តែង។»

ជាមួយគ្នានេះតារាសម្តែងលោក Josh Gad រិះគន់ការរើសអើងជាតិសាសន៍ដែលកំពុងបន្តនៅក្នុងហូលីវូដ ក្រោយពីមានបញ្ហាមួយនេះកើតឡើងផងដែរ៕