ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករណ៍​អាកាសធាតុ​ពីថ្ងៃ27​កញ្ញា ដល់ថ្ងៃ4តុលា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​ស្ថិត​នៅ​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ពេញ​១​ស​ប្តា​ហ៍

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​ស្ថិត​នៅ​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ពេញ​១​ស​ប្តា​ហ៍ ដែល​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ជាមួយនឹង​បរិមាណ​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​២៧កញ្ញា ដល់​ថ្ងៃ​ទី​៤ តុលា ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ។

ការ​ប្រកាស​បាន​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​២៧ កញ្ញា ដល់​ថ្ងៃ​ទី​៣ តុលា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប​មាន រាជធានី​-​ខេត្ត​ចំនួន​១៧ ។ ឯ​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ តែ​នៅ​លើ​ផ្ទៃសមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​មួយនឹង​រលក​សមុទ្រ​ខ្ពស់​ៗ​ពី​ថ្ងៃ​ទី​២៨ កញ្ញា ដល់​៤ តុលា​។ ការ​ធ្លាក់​ភ្លៀង​ច្រើន​និង​កើន​ឡើងជា​បន្តបន្ទាប់​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​នៅ​ខ្ពង់រាប និង​វាលទំនាប​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ផង​ដែរ​។

ខាងក្រោម​នេះ​គឺជា​ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ៖