ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​កងការពារ​ព្រំដែន​កម្ពុជា ថៃ​ម្នាក់ ​ដើ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាន់​មី.ន​ផ្ទុះ​ដា.ច់​ជើង​ម្ខាង

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ គ្រាប់​មី​.​ន​ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាម​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្ទុះ​មួយ​គ្រាប់ បណ្តាល​ឲ្យ​ទាហាន​ម្នាក់​រង​របួសធ្ងន់​ដាច់​ជើង​ម្ខាង ខណៈ​កំពុង​ដើរ​ល្បាត កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣​។ ជន​រង​គ្រោះ​ឈ្មោះ…

ឧត្តរមានជ័យ ៖ គ្រាប់​មី​.​ន​ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាម​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្ទុះ​មួយ​គ្រាប់ បណ្តាល​ឲ្យ​ទាហាន​ម្នាក់​រង​របួសធ្ងន់​ដាច់​ជើង​ម្ខាង ខណៈ​កំពុង​ដើរ​ល្បាត កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣​។

ជន​រង​គ្រោះ​ឈ្មោះ អាត រី​ន នាយ​សំណង អត្តលេខ​២១០៤៧៣​មុខងា​មេបញ្ជាការ​ង​«​ខ​២»​កង​ល្បាត​លេខ​៦ ក្នុង​កង​ល្បាត​វរៈ​សេនា​តូច​លេខ​៤០៣​ការពារ​ព្រំដែន​គោក​កម្ពុជា ថៃ​។

ទាក់ទិន​ទៅ និង​ការ​ផ្ទុះ​គ្រាប់​មី​.​ន​នេះ លោក​មេបញ្ជាការ​រង​កង​ល្បាត​វរៈ​សេនា​តូច​លេខ​៤០៣ ទាហាន​ការពារ​ព្រំដែន​គោក​កម្ពុជា ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ទាហាន​កង​ល្បាត​ការពារ​ព្រំដែន​គោក កម្ពុជា ថៃ តែងតែ​ចេញ​ល្បាត​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ចំណុច​{VA.០៥៦.៨៨៤}​រហូត​ទល់​ចំណុច​{VA.០៦៩៦៤.៨៨៦៤៨}​កង​ល្បាត​លេខ​៦​។

លោក​មេបញ្ជាការ​ង​បន្ត​ថា លោក​វរៈសេនីយ៍ត្រី​នូវ​នី មេបញ្ជាការ​កង​ល្បាត​លេខ​៦ ក្នុង​កង​ល្បាត​លេខ​៤០៣ បាន​ចាត់​កម្លាំង​៤​នាក់​ដើរ​ល្បាត​ដូច​សព្វដង ស្រាប់តែ​ជាន់​គ្រាប់​មី​.​ន​ដែល​សេសសល់ កាលពី​សម័​យ​សង្គ្រាម​បណ្តាល​ឲ្យ​ផ្ទុះ​ដា​.​ច់​ជើង​ខាងស្តាំ​ក្រោម​ជង្គង់​រង​របួសធ្ងន់​នាំ​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប​នៅ​ក្នុង​ថ្ងៃខែ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ