ការ​យល់​ខុស​ទូទៅ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថ្ម​ទូរស័ព្ទ​ចល័ត


អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ជា​ច្រើន​បាន​អនុវត្ត​វិធី​ប្លែក​ៗ​ដើម្បី​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​ពួក​គេ​មានដំណើរ​ការ​ទៅ​មុខ​រហូត ប៉ុន្តែ​អ្វី​ដែល​យើង​បានឮ​ទាក់ទង​នឹង​ថ្ម​ទូរស័ព្ទ​ចល័ត ប្រហែលជា​មិន​ពិត​ទាំងអស់​ទេ។ សូម​ពិនិត្យ​មើល​ការ​យល់​ខុស​ទាំងនេះ​អំពី​ការ​ប្រើប្រាស់​ថ្ម ។

១-​ថ្ម​ទូរស័ព្ទ​មានការ​ចង​ចាំ ៖
មនុស្ស​ខ្លះ​ធ្លាប់​គិត​ថា ត្រូវ​ហ្វឹកហាត់​ថ្ម​ទូរស័ព្ទ​ដើម្បី​ប្រាកដ​ថា វា​នឹង​អាច​សាក​ថ្ម​បាន​ច្រើន​បំផុត ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន ពួក​គេ​តែង​ប្រើ​ទូរស័ព្ទ​រហូត​ដល់​អស់​ថ្ម ទើប​សាក​វា ហើយ​បើ​ថ្ម​លើស​ពី​៥០% ពួក​គេ​មិន​សាក​ថ្ម​ទេ ព្រោះ​គេ​គិត​ថា រយៈពេល​យូរ​ទៅ ថ្ម​ទូរស័ព្ទ​នឹង​បង្កើត​ការ​ចង​ចាំ​មួយ គឺ​មិន​អាច​សាក​ពេញ​១០០% ប៉ុន្តែ​វា​មិន​ពិត​ទេ ។ ប្រសិនបើ​ថ្ម​ទូរស័ព្ទ​របស់​អ្នកមាន​ប្រហែល​៨០% សូម​សាក​វា ។ ការ​សាក​ជា​ញឹកញាប់​នឹង​មិន​ធ្វើ​ឱ្យ​ខូច​ថ្ម​ទេ ។

២-​ការ​បញ្ចូល​ថ្ម​ពេញ​១​យប់​នឹង​ធ្វើ​ឱ្យ​វា​ឆាប់​ខូច ៖
វា​ជា​រឿង​មិន​ពិត​ទេ ។ ស្មា​ត​ហ្វូ​ន​ភាគច្រើន​ឥឡូវនេះ​ឆ្លាត​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា នៅ​ពេល​ណា​ថ្ម​ពេញ និង​មាន​សមត្ថភាព​បញ្ឈប់​ការ​សាក​ថ្ម​។ ទោះជា​យ៉ាងណា មានរឿង​មួយ​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​បង្កើន​អាយុកាល​របស់​ថ្ម ។

ជំនួស​ឱ្យ​ការ​សាក​ទូរស័ព្ទ​ពេញ​១​យប់​រៀង​រាល់​ថ្លៃ​នោះ សូម​ព្យាយាម​រក្សា​ថ្ម​ទូរស័ព្ទ​ចន្លោះ​ពី​៤០​ទៅ​៨០% ។ វិធី​នេះ​នឹង​ជួយ​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​អាច​ដំណើរការ​កាន់តែ​យូរ ។

៣-​កុំ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បញ្ចូល​ថ្ម ៖
មនុស្ស​ជា​ច្រើន​គិត​ថា ការ​ប្រើ​ទូរស័ព្ទ​ខណៈ​ពេល​កំពុង​សាក​ថ្ម នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​គុណភាព​ថ្ម ។ ប៉ុន្តែ​បញ្ហា​នេះ​អាច​កើតឡើង លុះត្រាតែ​អ្នក​ប្រើ​ថ្ម​សាក​មានគុណ​ភាព​មិនល្អ ។
ទូរស័ព្ទ​នឹង​សាក​ថ្ម​តាម​ការ​រំពឹង​ទុក ទោះបី​អ្នក​ប្រើ​ឧបករណ៍​នេះ​ឬ​អត់ ។ ស្មា​ត​ហ្វូ​ន​នឹង​ប្រើប្រាស់​ខ្លួន​វា ដើម្បី​ពិនិត្យ​មើល​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​។ ដូច្នេះ ទោះបីជា​អ្នក​មិន​ប្រើ​ទូរស័ព្ទ​ក៏​ដោយ ក៏​ទូរស័ព្ទ​របស់​អ្នក​កំពុង​ប្រើ​ខ្លួន​វា​ដែរ ។ អ្នក​នៅ​តែ​អាច​ប្រើ​ទូរស័ព្ទ​បាន​ពេល​កំពុង​សាក ។

៤-​គួរតែ​សាក​ទូរស័ព្ទ​ឱ្យ​ពេញ​មុន​ពេល​ប្រើ ៖
មនុស្ស​ជា​ច្រើន​គិត​ថា រឿង​ដំបូង​ដែល​ពួក​គេ​គួរ​ធ្វើ​ជាមួយ​ស្មា​ត​ហ្វូ​ន​ថ្មី គឺ​បញ្ចូល​ថ្ម​ឲ្យ​បាន​១០០% នេះ​គ្រាន់តែ​ជា​ការ​យល់​ខុស​ប៉ុណ្ណោះ ។ សូម​ចាំ​ថា ថ្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ល្អ​បំផុត​ចន្លោះ​ពី​៤០​ទៅ​៨០% ហើយ​ទូរស័ព្ទ​ភាគច្រើន​មាន​ថ្ម​ប្រហែល​៥០%​រួច​ទៅ​ហើយ នៅ​ពេល​យក​ចេញពី​ប្រអប់​ភ្លាម ។

ប្រសិនបើ​បើក​ស្មា​ត​ហ្វូ​ន​ថ្មី​ជា​លើក​ដំបូង ហើយ​ឃើញ​ថា ថ្ម​នៅ​ក្រោម​៤០% អ្នក​ប្រហែលជា​ត្រូវ​ពិចារណា​យក​វា​ត្រឡប់​ទៅ​វិញ​ដោយសារ​តែ​ថ្ម​នេះ​អាច​មាន​អាយុ​ច្រើន​ហើយ ។

៥-​បិទ​ប្រព័ន្ធ Wifi, Bluetooth និង GPS ដើម្បី​រក្សា​ថ្ម​ទូរស័ព្ទ ៖
រឿង​នេះ គឺ​មិន​ពិត​ទេ ។ សេវាកម្ម​ទាំងនេះ​ពិតជា​ទាញ​យក​ថ្ម​ទូរស័ព្ទ​របស់​អ្នក បើសិនជា​អ្នក​កំពុង​តែ​ប្រើប្រាស់​វា ។ ដូច្នេះ នៅ​ពេល​អ្នក​មិន​បាន​ប្រើ​ឧបករណ៍​ទាំងនេះ វា​នឹង​មិន​ទាញ​យក​ថ្ម​ពី​ទូរស័ព្ទ​របស់​អ្នក​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ