ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​៧​មក​រា​​ឃាត់​កង់​បី​ឥណ្ឌាចំនួន​១៨​គ្រឿង​បំពាក់​ភ្លើង​បំភ្លឺ​ខុស​បច្ចេកទេស

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត…

រាជធានី​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ដាក់​ផែនការ​ជូន​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ ក៏​ដូច​ជា​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ឱ្យធ្វើ​ការ​ឃាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ចាំង ដល់​អ្នកបើកបរ​បញ្ច្រាសទិស និង​សរសេរ​អក្សរ ឬបិទ​រូបភាព​មិន​សមរម្យ​។

សូម​ជម្រាប​ជូន​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មី​នា ឆ្នាំ​២០២៣ ​នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ឃាត់រ​ម៉ក​កង់​បី​ចំនួន​១៨​គ្រឿង ដែល​បាន​បំពាក់​ភ្លើង​បំភ្លឺ​ខុស​បច្ចេកទេស បំពង​ស៊ី​ផ្លេ​សំឡេងឮ​ខ្លាំង ដាក់​ហ្វាំ​ង​ដែល​បន្លឺ​ជា​សម្លេង​រំខាន កែ​ច្នៃ​បំពងសំឡេង (​ស៊ី​មាំ​ង​ប្រែ​ន​) ខុស​លក្ខណៈ​បច្ចេកទេស និង​សរសេរ​អក្សរ ឬ​បិទ​រូបភាព​មិន​សមរម្យ​។

ម្ចាស់រ៉ឺ​ម៉ក​កង់​បី (passapp) ដែល​លេង​ខុស​លក្ខណៈ​បច្ចេកទេស​បាន​លើក​ឡើង​ថា ​កន្លង​មក ​ពួក​គាត់​តុបតែង​លេង​ដោយសារ​តែ​ការ​ស្រឡាញ់ និង​លេង​តាម​គ្នា ដោយ​ពុំ​ដឹង​ថា ​ការ​តុបតែង​លេង​នេះ​ខុសច្បាប់​នោះ​ឡើយ​។​ ក្រោយ​មានការ​អប់រំ​ណែនាំ​ពី​សំណាក់​អាជ្ញាធរ​ពួក​គាត់​បាន​សន្យា​ថា​ឈប់​តុបតែង​ខុស​ពី​លក្ខណៈ​បច្ចេកទេស ​និង​ជួយ​ផ្សព្វផ្សាយ​ប្រាប់​គ្នា​បន្ត ឲ្យ​ឈប់​លេង​ខុស​លក្ខណៈ​បច្ចេកទេស​បែប​នេះ​ទៀត​ ។

លោក​វរសេនីយ៍ទោ ង៉ែត សា​រុន អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ទទួល​បទបញ្ជា​របស់​ឯកឧត្តម​ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ការ​ណែនាំ​ពី លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់រ​ម៉ក​កង់​បី​បាន​ចំនួន​១៨ គ្រឿង​ដែល​មាន​លក្ខណៈ​ខុស​បច្ចេកទេស ដើម្បី​យក​មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​អធិការដ្ឋាន ដោយ​ពុំ​មានការ​ផាកពិន័យ​នោះ​ទេ​ដោយ​ធ្វើ​កិច្ចសន្យា​នឹង​ធ្វើការ​អប់រំ​ណែនាំ​ព្រោះ​នេះ​ជា​លើក​ទី​មួយ​។ ​ក្នុង​ករណី​មិន​រាងចាល​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់​ម្ដងទៀត​នឹង​ធ្វើការ​ផាក​វិន័យ​តាម​នីតិវិធី​ច្បាប់ ​។

ក្រោយ​ធ្វើការ​ឃាត់​បានរ​ម៉ក​កង់​បី (passapp) បាន​ចំនួន​១៨ គ្រឿង​កម្លាំង​នគរបាល​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មក​រា​ដើម្បី​ធ្វើ​ការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ធ្វើការ​បក​និង​ដោះ​អ្វី​ដែល​ខុស​បច្ចេកទេស​ចេញ​ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។ ដោយ៖ រដ្ឋា

អត្ថបទសរសេរ ដោយ