ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​ហើយ​បះ​រោម​! តារា​ប្រុស ទ្រី សក្ក​ដា ទម្លាយ​រឿង​ដ៏​គួរ​ឱ្យ​ព្រឺ​សម្បុរ​មួយ​ក្នុង​​ជីវិត ប៊ិះ​នឹង​គ្មាន​ជីវិត​រស់

1 ឆ្នាំ មុន
  • ភ្នំពេញ

ជឿជាក់​ថា ពុក​ម៉ែ​បងប្អូន​ប្រាកដជា​បាន​ស្គាល់​ហើយ បើ​និយាយ​អំពី​តារាចម្រៀង​ប្រុស Original Song មួយ​រូប​នោះ គឺ​លោក ទ្រី សក្ក​ដា​។ ដោយ​ថ្មី​ៗ​នេះ គ្រប់​គ្នា​សម្ដែង​ការ​ភ្ញាក់ផ្អើល​មិនធម្មតា​នោះ​ឡើយ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង

រាជធានី​ភ្នំពេញ ៖ ជឿជាក់​ថា ពុក​ម៉ែ​បងប្អូន​ប្រាកដជា​បាន​ស្គាល់​ហើយ បើ​និយាយ​អំពី​តារាចម្រៀង​ប្រុស Original Song មួយ​រូប​នោះ គឺ​លោក ទ្រី សក្ក​ដា​។ ដោយ​ថ្មី​ៗ​នេះ គ្រប់​គ្នា​សម្ដែង​ការ​ភ្ញាក់ផ្អើល​មិនធម្មតា​នោះ​ឡើយ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង Original Song រូប​នេះ​។

បន្ទាប់​ពី​នៅ​សុខ​ៗ លោក​ក៏​បាន​បញ្ចេញ​នូវ​សារ​មួយ រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​មហាជន​អ្នកគាំទ្រ​របស់​លោក​កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​បានឃើញ​លោក​ចេញ​មុខ​មក​និយាយ ដោយ​បាន​សរសេរ​រៀបរាប់​ខ្ទេច​គ្មាន​សល់ និង​ថែម​ទាំង​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​គួរ​អោយ​ខ្លាច និង​ព្រឺ​សម្បុរ​មួយ​ទាក់ទង​ជាមួយនឹង​រឿង​អមនុស្ស​ដែល​លោក​បាន​ជួប​។ ដោយពេល​នោះ​លោក​សឹងតែ​បាត់បង់​ជីវិត​ទៅ​ហើយ ប៉ុន្តែ​លោក​ប្រាប់​ថា ដោយសារ​តែ​អំពើ​ល្អ​ដែល​លោក​បាន​សាង ទើប​លោក​អាច​រួច​ផុត និង​ជម្នះ​វា​បាន​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​។

ហើយ​នៅ​ក្នុង​សំ​ណេ​រ​មួយ​នោះ តារាចម្រៀង​ប្រុស​លោក ទ្រី សក្ក​ដា បាន​បញ្ជាក់​រៀបរាប់​ថា «​លើក​ទី​ពីរ ក្នុង​ជីវិត​ខ្ញុំ អ្នក​ជឿ​លើ​រឿង​អមនុស្ស​ទេ? រាល់ថ្ងៃ​អមនុស្ស​ជា​ច្រើន​កំពុង​រស់នៅ​ក្បែរ​ខ្លួន និង​ទាញ​យក​អ្នក​ដែល​មាន​រាសី​ទាប និង​បាក់ទឹកចិត្ត​។ កន្លះ​ខែ​មុន មិនមែន​យល់សប្តិ​ទេ ខ្ញុំ​អង្គុយ​លេង​ផ្ទះ​មិត្ត​ខ្ញុំ តែ​ស្រាប់តែ​មាន​អ្វីមួយ​ខ្មៅ​មក​គ្របដណ្តប់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​បាត់​ឈឹង​!​។ មួយសន្ទុះ​ក្រោយមក ខ្ញុំ​បាន​ភ្ញាក់​មក​វិញ​នៅ​លើ​គ្រែ​គេង​មិត្ត​ភ័​ក្ត ហើយ​បើកភ្នែក​ដឹងខ្លួន​មក​ឃើញ​មិត្ត​បី​បួន​នាក់​ឈរ​ជុំវិញ​គ្រែ​ខ្ញុំ ចាំ​ជួយ​មើល​ខ្ញុំ ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា ខ្ញុំ​ត្រូវ​បាន​ខ្មោច​ចូល និង​ចង់​យក​ព្រលឹង​ទៅ​!​។ ស្រមោល​ខ្មៅ​២​មាន​តែ​ក្បាល បាន​ស្រែក និង​ទាញ​ដៃ​ខ្ញុំ​ទៅ​ថា គេ​ត្រូវ​មក​យក​ព្រលឹង​ទៅ​ស្រស់​ៗ ខ្ញុំ​នឹង​លែង​បានរ​ស់ទៀត​ហើយ​។

លោក​បន្ត​ថា ប្រហែលជា​ដោយសារ​អំពើ​ល្អ​ដែល​បាន​ធ្វើ​អោយ​ខ្ញុំ​គ្មាន​អារម្មណ៍​ថា ខ្លាច​ខ្មោច ព្រាយ បី​សាច​ទាំងនោះ​ឡើយ ហើយ​ព្រលឹង​ក៏​បាន​ចូល​សណ្ឋិត​រូប​កាយ​វិញ ! តែ​ចាប់ពី​ថ្ងៃ​នោះ​មក ខ្ញុំ​តែងតែ​ជួប​រឿង​ស៊យ​រហូត​មក បើ​ទៅ​គេង​នៅ Hotel គឺ​តែងតែ​លឺ​សម្លេង​មួយ​ដូច​ជា​អន្ទង​ហៅ​យើង​អោយធ្វើ​អត្ត​ឃា​.​ត តែ​ខ្ញុំ​រឹង​មាំ​ហើយ​សូត្រធម៌​ជាប់​រហូត ! ថ្ងៃ​ខ្លះ ៣​ថ្ងៃ​ខ្ញុំ​គេង​បាន​តែ​៤​ម៉ោង​ក៏​មាន ! ខ្ញុំ​គត់​ឆ្នាំ មិនដឹង​ថា នឹង​មានរឿង​អ្វី​បន្តបន្ទាប់​ទៀត​ទេ តែ​ខ្ញុំ​នឹង​នៅ​តែ​បន្ត​គោរព​ប្រណិប័តន៍​ព្រះធម៌ និង​អ្នក​មានគុណ​ជា​ភ្លើង​បំភ្លឺ​ផ្លូវ​ជីវិត​មួយ​នេះ ! អ្នក​មិន​ជួប គឺ​មិន​ជឿ​ឡើយ​»​។

ក្រោយ​បានលឺ​លោក​បង្ហើប​ប្រាប់​ដូច្នេះ​ភ្លាម ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​លើក​ឡើង​ពី​មួយ​ទៅ​មួយ​យ៉ាង​ដូច្នេះ​ថា «​ចាស់​ៗ​ផ្ទះ​ខ្ញុំ តែង​ប្រាប់​ថា ពេល​ជួប​រឿង​ភិតភ័យ​ណាមួយ ត្រូវ​នឹក​ដល់​គុណមាតា​បិតា និង​គុណគ្រូ​ដែល​តាម​ថែរក្សា​យើង ហើយ​សូត្រធម៌​រហូត​ទៅ ក៏​អាច​ជួយ​យើង​បាន​ខ្លះ​ដែរ សូម​ជូនពរ​បង​ជួប​តែ​សំណាងល្អ​ណា​បង មនុស្ស​ល្អ​ទេវតា​តាម​ថែរក្សា​»​។

ជា​ការ​កត់សម្គាល់ មិន​ត្រឹមតែ​ជា​តារាចម្រៀង​ប្រុស​ដែល​ឆក់​យក​បេះដូង​ពី​ទស្សនិកជន​ជា​ច្រើន​រាប់​មិន​អស់នោះ​ទេ បើ​និយាយ​អំពី​សំឡេង​វិញ ក៏​ពីរោះ​ស្ដាប់​ទៅ​លន្លង់លន្លោច​ផ្អែម​ស្រទន់ រហូត​ធ្វើ​អោយ​គ្រប់​គ្នា​ស្លុង​ទៅ​តាម​បទ​ចម្រៀង​តែ​ម្ដង​។ ជា​ពិសេស​តារា​ប្រុស​ដ៏​ស្រស់​សង្ហា​រូប​នេះ មិន​ត្រឹមតែ​មាន​សំឡេង​ពីរោះ​តែ​មួយ​មុខ​នោះ​ទេ តែ​រូប​លោក​ក៏​ត្រូវ​បាន​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​សរសើរ​មិន​ដាច់​ពី​មាត់ ចំពោះ​សមត្ថភាព​តែង​និពន្ធ​ទំនុកច្រៀង​យ៉ាង​ប៉ិន​ប្រសប់​របស់​លោក​ផង​ដែរ​។

ដោយ​ជា​រឿយ​ៗ គេ​តែងតែ​សង្កេត​ឃើញ​ថា តារា​ប្រុស​រូប​នេះ​តែងតែ​បង្ហាញ​នៅ​អ្វី​ប្លែក​ៗ​ជាមួយនឹង​ស្នាដៃ​របស់​លោក​ជា​ច្រើន​ទាំង​ការ​ច្រៀង និង​និពន្ធ​ទំនុកច្រៀង​របស់​តារាចម្រៀង​ប្រុស​រូប​នេះ ស្ទើរតែ​គ្រប់​ស្ទីល​ទៅ​ហើយ​។ អាច​និយាយ​បាន​ថា គឺ​សុទ្ធសឹងតែ​ពេញ​និយម​ទទួល​បានការ​គាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់​តែ​ម្ដង​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ