ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ! ធនាគារ​អា​មេ​រិ​ក​មួយទៀត ​កំពុង​ប្រឈម​​ដួល​រលំ បន្ទាប់ពីធនាគារ​ SVB និង Signature

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្តា​ធនាគារ​ធំ​របស់​សហរដ្ឋអាមេរិក​មួយ​ក្រុម បាន​បញ្ចូល​ទឹកប្រាក់​ចំនួន ៣០​

សហរដ្ឋអាមេរិក ៖ បណ្តា​ធនាគារ​ធំ​របស់​សហរដ្ឋអាមេរិក​មួយ​ក្រុម បាន​បញ្ចូល​ទឹកប្រាក់​ចំនួន ៣០​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ធនាគារ​ក្នុង​តំបន់​តូច​មួយ ដែល​មានឈ្មោះ​ថា «First Republic» ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ដួល​រលំ​។

ចំណាត់ការ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​អា​មេ​រិ​ក​កំពុង​ព្យាយាម​បំបាត់​ការ​ភ័យ​ស្លន់ស្លោ​ចំពោះ​សុខភាព​នៃ​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​ធនាគារ Silicon Valley Bank (SVB)និង Signature Bank|បន្តបន្ទាប់​គ្នា កាលពី​ពេល​ថ្មី​ៗ​នេះ​។ ការ​ព្រួយបារម្ភ​អំពី​វិស័យ​នេះ បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក ដែល​បង្កើន​ដល់​ការ​ភ័.យ​ខ្លា.ច​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។

និយតករ​អា​មេ​រិ​កបាន​ហៅ​ការ​ផ្លាស់​ប្តូរ​នេះ​ថា ការ​ស្វាគមន៍​ដ៏​ធំ​បំផុត ខណៈ​ពេល​ដែល​បណ្តា​ធនាគារ​ជា​ច្រើន​បាន​លើក​ឡើង​ថា សកម្មភាព​ពួក​គេ​គឺ​ឆ្លុះ​បញ្ចាំង​អំពី​ទំនុកចិត្ត ដោយសារ​តែ​ប្រព័ន្ធ​ធនាគារ​មាន​សាច់ប្រាក់​ច្រើន និង​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាងច្រើន ហើយ​ព្រឹត្តិការណ៍​ដែល​កើតឡើង​ថ្មី​ៗ​នេះ មិន​មាន​អ្វី​ផ្លាស់​ប្តូរ​អ្វី​នោះ​ទេ​។ ស្រប​ពេល​ដែល​សកម្មភាព​របស់​បណ្តា​ធនាគារ​ធំ​ៗ​របស់​អា​មេ​រិ​ក ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនុកចិត្ត​ពួក​គេ ចំពោះ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។

របាយការណ៍​នៃ​ផែនការ​សម្រាប់​ជំនួយ​ពី​ធនាគារ​ទាំង​១១ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន JP Morgan និង Citigroup បាន​ជួយ​លើក​ទីផ្សារ​ហិរញ្ញវត្ថុ និង​បាន​បញ្ជូន​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ First Republic ដែល​កើនឡើង​ជាង ២០%​។

ធនាគារ First Republic ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​សាន់​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​បាន​មើលឃើញ​ថា តម្លៃ​ភាគហ៊ុន​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ជិត ៧០% នៅ​ក្នុង​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។

ដោយសារ​អ្នក​វិនិយោគ​ព្រួយបារម្ភ​ថា First Republic គឺជា​ធនាគារ​បន្ទាប់​ដែល​មាន​ហានិភ័យ​នៃ​ការ​ប្រញាប់ប្រញាល់​របស់​អតិថិជន​ក្នុង​ការ​ដក​ប្រាក់​បញ្ញើ​របស់​ពួក​គេ បើ​ទោះបីជា​មន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​កបាន​អះអាង​ពី​ការ​បង្ហាញ​ការ​គាំទ្រ​ដោយ​ក្រុម​ធនាគារ​ធំ​ៗ​សម្រាប់​ធនាគារ​មួយ​នេះ ព្រមទាំង​ភាព​ធន់​នៃ​ប្រព័ន្ធ​ធនាគារ​យ៉ាងណា​ក៏​ដោយ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ