ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀ.ន​៧​នាក់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​បាន​ចំនួន​៧​នាក់ រួម​ជាមួយ​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​ចាប់​បាន​ថ្នាំ​ញៀន​នោះ​ទេ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​ជា​មុខសញ្ញា​ដែល​ឃាត់ខ្លួន​បាន​ទាំង​៧​នាក់​នេះ​មានឈ្មោះ ៖ ១.​លី មុនី​រ័​ត្ន អាយុ​២៧​ឆ្នាំ​, ២.​ឈ្មោះ សូ វាសនា អាយុ​៣៨​ឆ្នាំ​, ៣.​ភាព មេ​សា អាយុ​២៧​ឆ្នាំ​, ៤.​ចក់ តុលា អាយុ​១៧​ឆ្នាំ​, ៥.​អាង ណា​រិ​ន អាយុ​១៧​ឆ្នាំ​, ៦.​ណាត វ​ណ្ណេ​ត អាយុ​១៧​ឆ្នាំ​, និង​៧.​ឈុ​ន លី​ហៀ​ង អាយុ​២៣​ឆ្នាំ ។ ពួក​គេ​ទាំងអស់ រស់នៅ​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ វត្ថុ​តាង​មាន​តែ​ឧបករណ៍​បម្រើ​ឲ្យ​ការ​ជក់ និង​ថង់​សម្រាប់​ច្រក​ចែកចាយ​ថ្នាំ​ញៀន​តែ​ប៉ុណ្ណោះ ដែល​ថ្នាំ​ញៀន​អាច​ពួក​គេ​គ្រវែង​ចោល​ទៅ​ក្នុង​ទឹក ខណៈ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់ ។

មុខសញ្ញា​ជក់ និង​ចែកចាយ​គ្រឿងញៀន​ខាងលើ ឪពុក​ម្ដាយ និង​អាណាព្យាបាល បាន​ធានា​ធ្វើ​កិច្ចសន្យា​សុំ​យក​ទៅ​អប់រំ​នៅផ្ទះ​លើក​ទី​មួយ បើ​មាន​ជា​លើក​ទី​ពីរ នឹង​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ៕