ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សង្ឃ​ថៃ​​លួច​អាវ​ទ្រនាប់​​មនុស្ស​ស្រី ត្រូវ​ចាប់​ផ្សឹក និង​ដេញ​​ចេញ​ពី​វត្ត​​

1 អាទិត្យ មុន

​​ទីក្រុង​បាង​កក​, ប្រទេស​ថៃ​៖​ ​ព្រះ​សង្ឃ​មួយ​​អង្គ​នៅ​ប្រទេស​ថៃ​ត្រូវ​គណៈ​វិន័យ​សង្ឃ​​បណ្ដេញ​ចេញ​ពី​វត្ត​ បន្ទាប់​ពី​មាន​ភស្តុ​តាង​ជាក់​ស្ដែង​​បង្ហាញ​ថា​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​​ដ៏​​ធំ​​មួយ​។ ​​រូប​វីឌីអូ​ឃ្លីប​ដែល​គេ​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា​ព្រះ​សង្ឃថៃ​ព្រះ​នាម​ធីរ៉ាផាប់ វរៈទីលោក​​(Theeraphap Worradilok)​ ​​ព្រះ​អង្គ​​មិន​ទាន់​អស់​កិលេស​ពី​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ​ ព្រះ​អង្គ​​សុខ​ចិត្ត​កាត់​កេរ្តិ៍ កាត់​ខ្មាស​…

ទីក្រុង​បាង​កក​, ប្រទេស​ថៃ​៖​ ​ព្រះ​សង្ឃ​មួយ​​អង្គ​នៅ​ប្រទេស​ថៃ​ត្រូវ​គណៈ​វិន័យ​សង្ឃ​​បណ្ដេញ​ចេញ​ពី​វត្ត​ បន្ទាប់​ពី​មាន​ភស្តុ​តាង​ជាក់​ស្ដែង​​បង្ហាញ​ថា​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​​ដ៏​​ធំ​​មួយ​។ ​​រូប​វីឌីអូ​ឃ្លីប​ដែល​គេ​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា​ព្រះ​សង្ឃថៃ​ព្រះ​នាម​ធីរ៉ាផាប់ វរៈទីលោក​​(Theeraphap Worradilok)​ ​​ព្រះ​អង្គ​​មិន​ទាន់​អស់​កិលេស​ពី​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ​ ព្រះ​អង្គ​​សុខ​ចិត្ត​កាត់​កេរ្តិ៍ កាត់​ខ្មាស​ លួច​​​​ខោ​អាវ​ទ្រនាប់​មនុស្ស​ស្រី​​​ដែល​​ហាល​នៅ​​​ខាង​ក្រោយ​ផ្ទះ​។

Picture

ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​​ខេត្ត​សុផាន់​បុរី (Suphanburi)​ ​នៅ​ពេល​ព្រះ​សង្ឃ​អង្គ​នេះ​​​និមន្ត​តាម​ផ្លូវ​​​ឌឿង​ហែម​ (alley)។ ព្រះ​សង្ឃ​ដែល​មាន​ព្រះ​ជន្ម​៤៩​​វស្សា​អង្គ​នេះ​​​បាន​ទាញ​យក​ខោ​អាវ​ទ្រនាប់​យ៉ាង​តិច​៦​ពី​ស្នួ​ហាល​ខោ​អាវ​នៅ​ម្ដុំ​នោះ​។​ ​​​ព្រះ​អង្គ​​ប្រញាប់​​ដាក់​​ខោ​អាវ​ទ្រនាប់​​ចូល​ទៅ​ក្នុង​ថង់​យាម, ​រួច​និមន្ត​​ចេញ​ទៅ​បាត់​​ ​ហាក់​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​​។​ ​​​​ប្រហែល​ជា​ព្រះ​អង្គ​​​នឹក​ស្មាន​ថា​គ្មាន​នរណា​ដឹង​​ទេ។​ តែ​ប៉ុណ្ណេះ​រួច​ខ្លួន​​ហើយ​​​។​ ​​​ព្រះ​អង្គ​ពុំ​បាន​ដឹង​ថា​ខ្លួន​កំពុង​តែ​ប្រព្រឹត្ត​កំហុស​ដ៏​ធំ​មួយ​សម្រាប់​ខ្លួន​ឯង​។​

Picture

នៅ​ផ្លូវ​ឌឿង​ហែម​នោះ ម្ចាស់​ផ្ទះ​បាន​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​តាំង​ពី​យូរ​មក​ហើយ​ដើម្បី​ឃ្លាំ​មើល​សកម្ម​ភាព​ចេញ​ចូល​នៅ​​ទី​នោះ​​។​ ​ម្ចាស់​ផ្ទះ​វ័យ​៤០​ឆ្នាំ នៅ​ពេល​បាត់​ខោ​អាវ​ទ្រនាប់​របស់​ប្រពន្ធ​ និង​​កូន​ស្រី​របស់​ខ្លួន​បែប​នេះ, គាត់​​មិន​អស់​ចិត្ត​ក៏​ឆែក​មើល​​​​កាមេរ៉ា​សុវត្ថិភាព​។ មាន​រឿង​​ដែល​គាត់​​​នឹក​ស្មាន​មិន​​ដល់​។​ ​ចោរ​លួច​​មិន​មែន​ប្រសក់​ទេ, ប៉ុន្តែ​បែរ​ជា​​ព្រះ​​សង្ឃ​ទៅ​វិញ​។​​

Picture

គាត់​ប្រាប់​ថា​ខោអាវ​ទ្រនាប់​ត្រឹម​ប៉ុណ្ណឹង​គ្មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ​​​ ​​ហើយ​​ក៏​មិន​ជា​ថ្លៃ​ណាស់​ណា​ដែរ​​​​។ ប្រពន្ធ​គាត់​ចង់​ទិញ​ច្រើន​ជាង​ហ្នឹង​ទៀត​ក៏​បាន​ដែរ​។ ​ប៉ុន្តែ​គាត់​​ចង់​ផ្ដាំ​ផ្ញើ​ទៅ​មិត្ត​នារី​ៗ​ទាំង​ឡាយ​ដើម្បី​ទុក​ជា​មេរៀន​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​។​ ​មនុស្ស​យើង​មើល​ពី​សម្បក​ក្រៅ​​មិន​អាច​ដឹង​ដល់​ពោះ​វៀន​បត់​ចន្ទាស​របស់​ពួក​គេ​បាន​ទេ​។​ ​​​​​គាត់​​យល់​​​ថា​នេះ​ជា​រឿង​​ដែល​គួរ​ឱ្យ​ហួស​ចិត្ត​បន្តិច និង​ជា​រឿង​ដែល​គួរ​ឱ្យ​ចង់​សើច​បន្តិច​​​​​។ ​​​គាត់​គិត​ថា​ការ​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​​ជា​រឿង​ត្រឹម​ត្រូវ​។

Picture

ឧប​មា​ថា​បើ​គ្មាន​កាមេរ៉ា​សុវត្ថិ​ភាព​ ​យើង​​ក៏​មិន​នឹក​ស្មាន​ថា​ព្រះ​សង្ឃ​អង្គ​នេះ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ដែរ​។​ រឿង​ហ្នឹង​ហើយ​​ដែល​គាត់​មិន​អាច​លាក់​ទុក​បាន​ត​ទៅ​ទៀត​។ គាត់​ត្រូវ​តែ​រាយ​ការណ៍​​ប្រាប់​ទៅ​សមត្ថកិច្ច​​ដើម្បី​ឱ្យ​ដឹង​ស​ខ្មៅ​​ជា​មួយ​គ្នា​ម្ដង​មើល​​។​​ ​​សមត្ថកិច្ច​បាន​រាយ​ការណ៍​រឿង​នេះ​ជូន​ទៅ​គណៈ​កម្មការ​ អាចារ្យ និង​ចៅ​អធិការ​វត្ត​ដែល​ព្រះ​​សង្ឃ​លួច​ខោ​អាវ​ទ្រនាប់​គង់​នៅ​​។ ក្រោយ​ពេល​ទទួល​ដំណឹង​នេះ,​ ​គណៈ​សង្ឃ​ក៏​ចាប់​​​ផ្សឹក​ និង​បណ្ដេញ​ចេញ​​ពី​វត្ត​តែ​ម្ដង​ដើម្បី​កុំ​ឱ្យ​ខូច​ឈ្មោះ​វត្ត​​។ ​​

Picture

ក្រោយ​ពេល​បែក​ធ្លាយ​រឿង​លួច​ខោ​អាវ​ទ្រនាប់​​, ​ព្រះ​សង្ឃ​​​វរៈទីលោក​ទូល​​​ថា​ព្រះ​អង្គ​មាន​បញ្ហា​ផ្លូវ​ចិត្ត​​គិត​ទៅ​រឿង​ផ្ដេស​ផ្ដាស​។ ព្រះ​អង្គ​ធ្លាប់​លេប​ថ្នាំ​សរសៃ​ប្រសាទ​សុខ​ៗ​ក៏​ស្រាប់​តែ​​ឈប់​លេប​វិញ។​ ​មិន​យូរ​ប៉ុន្មាន​​​ជំងឺ​​ចាប់​ផ្ដើម​​រើ​ឡើង​វិញ​ ដែល​​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ចិត្ត​វង្វេង​។ ហាក់​ដូច​ជា​​​​មាន​អ្វី​មក​ប្រទាញ​ចិត្ត​របស់​ព្រះ​អង្គ​ឱ្យ​គិត​ទៅ​រឿង​ស្មោគ​គ្រោក​។ ​ព្រះ​អង្គ​ក៏​​​និមន្ត​ទៅ​លួច​ខោ​អាវ​ទ្រនាប់​របស់​មនុស្ស​ស្រី​តែ​ម្ដង។ ​នេះ​បើ​យោង​តាម​​​ការ​អះអាង​របស់​មន្ត្រី​សង្ឃ​១​អង្គ​រាយ​ការណ៍​​​ប្រាប់​សមត្ថកិច្ច​​​​​។​​

Picture

សូម​ជម្រាប​ថា​វា​មិន​មែន​ជា​រឿង​ថ្មី​ពេក​​​ទេ​ពាក់​ព័ន្ធ​នឹង​​ករណី​មនុស្ស​ប្រុស​លួច​​សំលៀក​បំពាក់​មនុស្ស​ស្រី។​ ​បើ​តាម​អ្នក​ចិត្ត​វិទ្យា និង​វិកល​វិទ្យា​,​ ​អាកប្ប​កិរិយា​ខុស​ប្រក្រតី​បែប​នេះ​ដោយ​សារ​មនុស្ស​នោះ​កើត​អាការៈ​​១​ប្រភេទ​ដែល​មាន​ភាព​ស្រមើ​ស្រមៃ​​​ទៅ​លើ​វត្ថុ​ឥត​វិញ្ញាណ (fetishism)។​ ​ពួក​គេ​​កំពុង​តែ​​រស់​នៅ​ក្នុង​ពិភព​ស្រមើ​ស្រមៃ​​​ខ្លាំង​​ ​​(fantasy)​ ​ដល់​កម្រិត​មិន​អាច​ខ្វះ​របស់​ដែល​គេ​ហៅ​ថា​ fetish នេះ​បាន​ឡើយ​។ ​

Picture

ចំពោះ​ករណី​នេះ, ​សូម្បី​តែ​សាមី​ខ្លួន​ក៏​មិន​អាច​​ដឹង​ មិន​អាច​​យល់​ និង​មិន​អាច​បក​ស្រាយ​ចេញ​ថា​ហេតុ​អ្វី​បាន​ជា​ខ្លួន​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​។​​ ​នៅ​​ក្នុង​ពិភពលោក​,​ មនុស្ស​ធុន​នេះ​ក៏​មាន​មិន​តិច​នាក់​នោះ​ទេ។​ បើ​ទោះ​បី​ជា​​មិន​ដល់​ថ្នាក់​រាប់​លាន​នាក់​ ក៏​រាប់​ម៉ឺន ឬ​​រាប់​សែន​នាក់​ផង​ដែរ​។​ សូម្បី​តែ​នៅ​ស្រុក​ខ្មែរ​យើង​ក៏​មាន​ដែរ​។ ធ្លាប់​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​​ពី​ករណី​បុរស​លួច​អាវ​ទ្រនាប់​មនុស្ស​ស្រី​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ និង​ចោទ​ប្រកាន់​ពី​បទ​លួច៕​​

ប្រភព៖ Metro, Daily Mail, The Metro

Picture