រាជធានីភ្នំពេញ ៖ ជារឿងមួយដែលគួរអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតនៅក្នុងបណ្ដាញសង្គម ដោយនៅសុខៗក៏ស្រាប់តែថ្មីៗនេះ ស្វាមីរបស់តារាចម្រៀងស្រីដែលមានរូបសម្រស់ស្រស់ស្អាត នៅតែក្មេងដដែល នោះគឺអ្នកនាង យក់ ថិតរដ្ឋា ដែលមានរូបរាង និងមុខមាត់ស្រស់សង្ហា នោះគឺលោក ឃុំ ប៉ុណ្ណាដែត។ បានចេញមុខមកនិយាយក្ដែងៗអោយគ្រប់គ្នាបានដឹងនៅរឿងខ្លះៗមួយចំនួន រហូតធ្វើអោយអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាំគ្នានឹកស្មានមិនដល់គ្រប់ៗគ្នាតែម្ដង។
![Picture]()
បន្ទាប់ពីលោកបានបង្ហោះសារប៉ុន្មានឃ្លាដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក។ មិនតែប៉ុណ្ណោះ ដោយលោកបានទម្លាយ និងប្រកាសក្ដែងៗទាំងគ្មានលាក់លៀមថា «មិត្តភាព មិត្តពិតប្រាកដ មិនស្ថិតលើទឹកលុយនោះទេ។ តែអ្វីដែលកាន់តែមិនចង់ជឿជាងនេះទៅទៀតនោះ ហើយលោកថែមទាំងបានបង្ហើបព្រលយពាក្យចុកៗទៅដល់អ្នកចង់រាប់អានលោកដើម្បីលុយ និងផលប្រយោជន៍ឱ្យឈប់គិតទៅ ព្រោះលោកនិងភរិយាគ្មានលុយនោះទេ»។
ដោយក្នុងនោះ តារាប្រុសលោក ឃុំ ប៉ុណ្ណាដែត រូបនេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «មិត្តភាពពិតប្រាកដ គឺមិនមែនលុយ សូមជម្រាបទៅមិត្តភក្តិបងប្អូនទាំងអស់ បើមករាប់អានខ្ញុំដើម្បីប្រយោជន៍ និងដើម្បីលុយ សូម Unfriend ឬ Block ខ្ញុំទាំងពីរចោលទៅ ព្រោះខ្ញុំទាំងពីរគ្មានលុយ និងប្រយោជន៍ផ្តល់ឱ្យអ្នកទេ»។
![Picture]()
ក្រោយពេលបានឃើញស្វាមីរបស់តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា និយាយដូច្នេះរួចមក ក៏មានអ្នកគាំទ្រមិនតិចនាក់នោះទេ បាននាំគ្នាចូលទៅខមិនថា «មែនតើបង រាប់អានគិតតែប្រយោជ៍ចឹង ទុកក៏មិនចំណេញ ដកចេញក៏មិនខាត» «បងនិយាយត្រូវខ្លាំងណាស់ ប៉ុន្មានម៉ាត់នេះ ចាក់ចំបេះដូងតែម្ដងហើយ» «ពិតមែនហើយបង មនុស្សខ្លះរាប់អានយើងតែពេលមានប្រយោជន៍តែប៉ុណ្ណោះឯង នៅពេលដែលយើងលែងមានប្រយោជន៍ក៏ភ្លេចយើងបាត់»។
មួយចំនួនទៀតបាននិយាយលើកឡើងបែបនេះថា «ពិបាកណាស់បងអើយ មនុស្សយើងសម័យអីឡូវ បើយើងគ្មានមុខមាត់ គេមិនរាប់អានយើងនោះឡើយ»។ អ្នកខ្លះទៀតក៏បានបញ្ចេញមតិថា «ដាក់ខ្លះទៅបង ហើយខ្ញុំក៏ធ្លាប់ជួបរឿងដូចជាបងដែរ ស្រលាញ់គេ រាប់អានគេ ចុងក្រោយគេដើរនិយាយដើមយើងឡើងហុយដី មិត្តខ្លះល្អនៅតែនឹងមុខនោះទេ តែកុំបាច់និយាយខាងក្រោយខ្នងវិញ និយាយវាចាលែងចេញ» «ពិតជាត្រឹមត្រូវខ្លាំងណាស់អាយដល និយាយអញ្ចឹងខ្លះទៅអោយអ្នកមួយចំនួនចេះឈឺខួរខ្លះ» «មិនថាតែបងទេ ដែលគិតបែបនឹង សូម្បីតែខ្ញុំក៏ហួសចិត្តដែរ និយាយមែន មិនដឹងថាពេលណាបាត់អស់ទេ មនុស្សរបៀបៗនេះនោះ»។
![Picture]()
យ៉ាងណាមិញ បើយើងនាំគ្នាងាកក្រឡេកមកដឹងឃើញថា ចាប់តាំងតែគូស្វាមីភរិយាមួយគូនេះ ផ្ទុះរឿងក្ដីក្ដាំកក្រើកកាលពីមួយរយៈមុនមក ជារឿយៗគេតែងតែសង្កេតមើលឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា និងស្វាមីរបស់ខ្លួន នោះគឺលោក ឃុំ ប៉ុណ្ណាដែត។ អ្នកទាំងពីរ ហាក់កាន់តែបើកបង្ហាញអំពីជីវិតឯកជនរបស់ពួកគេមិនដែលដាច់នោះឡើយ ឱ្យមហាជន ក៏ដូចជាអ្នកគាំទ្របានឃើញថា មិនសម្បូរសប្បាយដូចមុនឡើយ ជាពិសេសគឺផ្នែកទៅលើជីវភាពតែម្ដង។ រហូតមកដល់ពេលនេះផងដែរ ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ បានបើករកស៊ីលើមុខរបរលក់គ្រឿងអលង្ការបន្តិចបន្តួច ដើម្បីបានលុយយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។
![Picture]()
ទន្ទឹមនឹងនោះ ថ្វីដ្បិតតែថា ជីវិតពួកគេបានជួបនៅព្យុះភ្លៀងនឹកស្មានមិនដល់មួយស្របក់ធំក៏ពិតមែនក្ដី ប៉ុន្ដែបើយើងងាកក្រសែភ្នែក ទៅមើលនៅក្នុងរង្វង់គ្រួសារដ៏កក់ក្ដៅមានសុភមង្គល សេចក្ដីសុខរបស់តារាចម្រៀងប្រុសស្រីទាំងពីរដួងនេះវិញ នៅតែស្រឡាញ់ផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ជាពិសេសមើលថែគ្នា ខ្វាយខ្វល់បារម្ភអំពីគ្នាទៅវិញទៅមក មិនដែលឃ្លាតឆ្ងាយពីគ្នាសូម្បីតែបន្តិច។ រហូតមកដល់សព្វថ្ងៃនេះ ពួកគេក៏នៅតែបន្តចាប់ដៃគ្នាប្រឹងប្រែងតស៊ូ ដើម្បីស្ដារជីវភាពឱ្យល្អប្រសើរឡើងវិញជាមួយនឹងកូនៗប្រុសស្រីរបស់ពួកគេផងដែរ៕ ដោយ ៖ សុភា ដានេត
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ