មេតុងទីនប្រមូលលុយបាន9លានរៀលស្រាប់តែបងជាទន្សាយ(មានវីដេអូ)
ខេត្តកណ្ដាល ៖ ស្ត្រីចំណាស់ម្នាក់ដែលជាមេតុងទីនបានធ្វើសកម្មភាពឆបោកលុយតុងទីន
ខេត្តកណ្ដាល ៖ ស្ត្រីចំណាស់ម្នាក់ដែលជាមេតុងទីនបានធ្វើសកម្មភាពឆបោកលុយតុងទីន
ខេត្តកណ្ដាល ៖ ស្ត្រីចំណាស់ម្នាក់ដែលជាមេតុងទីនបានធ្វើសកម្មភាពឆបោកលុយតុងទីនរបស់កូនក្រុមបានជាង៩លានរៀលរួចបានរត់គេចខ្លួនចោលផ្ទះអស់រយៈពេល២ឆ្នាំទើបតែត្រឡប់ចូលផ្ទះវិញក្នុងពេលថ្មីៗនេះប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានតាមដីកាបង្គាប់ឲ្យស្វែងរកចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល កាលពីវេលា៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា ស្ត្រីខាងលើនោះឈ្មោះ ស៊ុំ ផុល អាយុ៦១ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិកើតហេតុខាងលើត្រូវបានចាប់ខ្លួនតាមដីកាលេខ០៦២ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល ដែលតុលាការបានចោទប្រកាន់គាត់ពីបទរំលោភលើទំនុកចិត្តដែលបានប្រព្រឹត្តនៅក្នុងភូមិអណ្តូងទឹក ឃុំលំហាច កាលពីអំឡុងឆ្នាំ២០១៥ កន្លងទៅនេះ ហើយចំពោះរឿងរ៉ាវខាងលើនេះមិនដឹងថាអ្នកលេងតុងទីនប៉ុន្មាននាក់ដែលត្រូវចាញ់បោកស្ត្រីរូបនេះឡើយ ។ ព្រោះក្រោយពីមានហេតុការណ៏បែបនេះកើតឡើង ពួកគេមិនបានដាក់ពាក្យបណ្ដឹងចូលមកខាងនគរបាលនោះទេ គឺបានដាក់ដោយផ្ទាល់ចូលទៅសាលាដំបូងខេត្តកណ្ដាលតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា កាលពីពេលនោះស្ត្រីខាងលើបានបង្កើតជាក្រុមលេងតុងទីននៅក្នុងភូមិរបស់ខ្លួន ហើយគាត់គឺជាអ្នកធ្វើមេដោយមានសមាជិកជាច្រើននាក់ចូលលេងដើម្បីសន្សំលុយលុះពេលប្រមូលបានលុយដល់ដៃហើយគាត់ក៏បានរត់គេចខ្លួនមិនបានទទួលខុសត្រូវក្នុងនាមជាមេនោះឡើយ ។ មិនតែប៉ុណ្ណោះគាត់បានជំពាក់លុយអ្នកផ្សេងក្រៅពីអ្នកលេងតុងទីននោះមួយចំនួនថែមទៀត ហើយក៏អត់សងគេដែរហើយលុយដែលគាត់ប្រមូលបានពីសមាជិកនោះមានចំនួនជាង៩លានរៀល គាត់បានគេចខ្លួនបាត់អស់រយៈពេលពី២ឆ្នាំ រហូតមកដល់ពេលនេះទើបគាត់វិលចូលផ្ទះវិញ ។ បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលធ្វើការស្រាវជ្រាវចាប់ខ្លួនបានរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ