ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ ស៊ី​ន យូ​ប៊ី​ន ធ្វើ​ឱ្យ​អន្តរជាតិ​ភ្ញាក់ផ្អើល​ស្រែក Wow ក្រោយ​បង្ហាញ​មកុដ​អប្សរា​ខ្មែរ​យ៉ាង​ល្អ​ប្រណីត

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​កញ្ញា ស៊ី​ន យូ​ប៊ី​ន បាន​ធ្វើ​អោយ​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បាន​នាំ​យក​មកុដ​អប្សរា​ខ្មែរ​យ៉ាង​ល្អ​ប្រណីត បង្ហាញ​ជាមួយនឹង​ការ​ថត​ម៉ូត​ដាក់​អោយ​ទស្សនាវដ្តី​លំដាប់​ពិភពលោក​មួយ​។ ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា ស៊ី​ន យូ​ប៊ី​ន បាន​ធ្វើ​អោយ​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បាន​នាំ​យក​មកុដ​អប្សរា​ខ្មែរ​យ៉ាង​ល្អ​ប្រណីត បង្ហាញ​ជាមួយនឹង​ការ​ថត​ម៉ូត​ដាក់​អោយ​ទស្សនាវដ្តី​លំដាប់​ពិភពលោក​មួយ​។ ចាត់​ទុក​ថា នេះ​ជា​មោទនភាព​មួយ​ថ្មី​ទៀត សម្រាប់​អ្នកសិល្បៈ​ខ្មែរ ជា​ពិសេស​តារា​ស្រី​រូប​នេះ ដែល​តែងតែ​មានឱកាស​បង្ហាញ​វត្តមាន និង​នាំ​យក​អ្វី​ជា​របស់​ខ្មែរ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​។

ជាតា​រា​ដែល​កំពុង​មានឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​កម្ពុជា ស្រី​ស្រស់ ស៊ី​ន យូ​ប៊ី​ន បាន​ឈាន​មួយ​ជំហាន​ថ្មី​មួយទៀត​នៅ​ក្នុង​ការ​នាំ​យក​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅ​កាន់​ឆាក​អន្តរជាតិ​តាម​រយៈ​ទស្សនាវដ្តី​លំដាប់​ពិភពលោក ។ ស្រី​ស្រស់ ស៊ី​ន យូ​ប៊ី​ន បាន​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​នាម​ជាតា​រា​ខ្មែរ​ទី​១ ដែល​បាន​បង្ហាញ​វត្ត​មាននៅ​លើ​គម្រប​មុខ (COVER) សម្រាប់​ទស្សនាវដ្តី​លំដាប់ថ្នាក់​ពិភពលោក​នៅ​ឆ្នាំ​២០២៣​នេះ​។

ជាមួយនឹង​កិត្តិយស និង​មោទនភាព​នេះ ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូបភាព​សម្រាប់​ដាក់​ទស្សនាវដ្តី​ខាងលើ​នេះ​ថា តាម​សន្យា​…! នេះ​គឺជា​ការ​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​ការ​នាំ​សិល្បៈ​វប្បធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា ទៅ​កាន់​ឆាក​អន្តរជាតិ​ដូចដែល​yubin ធ្លាប់​បាន​សន្យា​ហ្វេ​ន​ៗ… ។ Yubin មាន​កិត្តិយស​ដែល​បាន​បង្ហាញខ្លួន ព្រម​ជាមួយនឹង​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា នៅ​លើ Cover របស់ HARPER’SBAZAAR 3-2023 ទៅ​កាន់​ពិភពលោក ។ សូម​គោរព​អគុណ ជា​ពិសេស​សម្រាប់​បង Botramohar Art ដែល​បាន​តម្លើង​មកុដ​ដ៏​ស្រស់​ស្អាត ស្អាត​ដល់​ថ្នាក់​សាសន៍​គេ​ស្រែក Wow និង​ព្រឺ​សម្បុរ​ពេញ Studio ពេល​លើ​មកុដ​នេះ​ចេញ​មក ។ និង​សូម​អគុណ​ដល់​បង Skor krob សម្រាប់​ការ​ជួយ​រៀបចំ​ឈុត និង​គ្រឿង​ដល់​ប្អូន​។

នាង​បញ្ជាក់​ថា concept របស់ harper’s bazaar គឺ business fashion in the dawn of metaverse ហេតុ​ដូចនេះ​ហើយ​ទើប Yubin មិន​អាច​គ្រង​ឈុត និង​មកុដ​ពេញលេញ​បាន ។ នាង​បន្ថែម​ថា Yubin បាន​ព្យាយាម​អស់ពី​លទ្ធភាព​ក្នុង​ការ​ចរចា​បញ្ចូល​រូបភាព​មួយ​សន្លឹក​នេះ​ទៅ​ក្នុង​ការ​ថត​លើក​នេះ ហើយ​ហេតុ​ដូចនេះ​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ពេញចិត្ត ហើយ​ចូលរួម​សាទរ​ជាមួយនឹង​Yubin និង proud ជាមួយ​វប្បធម៌​ខ្មែរ​យើង​។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​តារា​សម្តែង ស៊ី​ន យូ​ប៊ី​ន ខណៈ​ពេល​ដែល​កន្លង​មក នាង​ក៏​ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ក្នុង​ការ​ដើរ​ម៉ូត​នៅ​លើ​ឆាក​លំដាប់​ពិភពលោក​នេះ​ផង​ដែរ​។ ហើយ​កាលពីដើម​ឆ្នាំ​២០២៣​នេះ ស៊ី​ន យូ​ប៊ី​ន បាន​ទៅ​ចូលរួម​ដើរ​ម៉ូត​នៅ​ក្នុង​កម្មវិធី «Christian Dior haute couture spring/summer 2023» ដែល​ប្រជុំ​ដោយ​តារា​ល្បី​ៗ​លំដាប់​ពិភពលោក មក​ជុំ​គ្នា​បង្ហាញ​សម្រស់ និង​បង្ហាញ​នូវ​សមិទ្ធផល​ថ្មី​ជា​ច្រើន​ទៀត​។

យ៉ាងណា មហាជន និង​អ្នកគាំទ្រ​តារា​សម្ដែង ស៊ី​ន យូ​ប៊ី​ន ជា​បាន​សម្ដែង​ក្ដី​ត្រេកអរ និង​រំភើបចិត្ត​ជំនួស​រូប​នាង នៅ​ពេល​ដែល​ឃើញ​តារា​ខ្មែរ​បាន​បង្ហាញ​វត្តមាន​យ៉ាង​អស្ចារ្យ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​បាន​លើកមុខ​មាត់​ជាតិ​សាសន៍​របស់​ខ្លួន និង​បាន​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​កាន់តែ​ច្បាស់ ជា​កត្តា​ធ្វើ​ឲ្យ​ទីផ្សារ​របស់​តារា​ខ្មែរ កាន់តែ​រីក​សុះសាយ និង​ល្បីល្បាញ​ខ្លាំង​ឡើង​ពាសពេញ​ពិភពលោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ