ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​លាង​ម៉ូតូ​សុំ​ទិញ​ជិះ​សាក​បាត់​ឈឹង ៣​ថ្ងៃក្រោយ​…

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ម្ចាស់​ស្ទើរ​អស់​ស​ង្ឈឹ​ម​ក្រោយ​ពី​អ្នក​លាង​ម៉ូតូ​ម្នាក់​សួរ​ចង់​ទិញ​ម៉ូតូ​ពេល​យក​ទៅ​លាង

ខេត្តស្ទឹងត្រែង ៖ ម្ចាស់​ស្ទើរ​អស់​ស​ង្ឈឹ​ម​ក្រោយ​ពី​អ្នក​លាង​ម៉ូតូ​ម្នាក់​សួរ​ចង់​ទិញ​ម៉ូតូ​ពេល​យក​ទៅ​លាង រួច​សុំ​ជិះ​សាក​បន្តិច​បាត់​ឈឹង​គ្មាន​អ្នក​ទទួលខុសត្រូវ បី​ថ្ងៃក្រោយ​ត្រូវ​ម្ចាស់​តាម​រក​ឃើញ​នៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ទើប​នគរបាល​ព្រហ្មទណ្ឌ ចាប់​បញ្ជូន​ទៅ​តុលាការ និង​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧​។ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​សាល ស្នងការដ្ឋាន​នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយ​ឆបោក​យក​ម៉ូតូ​គ្រឿង​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧​។

នគរបាល​ដដែល​បន្ត​ថា កម្មករ​លាង​ម៉ូតូ​នៅ​ទីតាំង​មួយ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​បាន​សួរនាំ​ទៅ​ម្ចាស់​ម៉ូតូ​ថា​ចង់​ទិញ​ម៉ូតូ​មួយ​គ្រឿង​ហ្នឹង រួច​ក៏​សុំ​ម្ចាស់​ម៉ូតូ​ជិះ​សាក​បន្តិច​ស្រាប់តែ​បាត់​ឈឹង​រហូត​បី​ថ្ងៃក្រោយ​ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​នោះ​យ៉ាង​រំភើយ  តែ​ដោយសារ​ម្ចាស់​ស្គាល់​ម៉ូតូ​របស់​ខ្លួន​ច្បាស់​ក៏​បាន​រាយការណ៍​មក​នគរបាល​ព្រហ្មទណ្ឌ​ចុះ​ស្ទាក់​ចាប់ខ្លួន​តែ​ម្តង​។ ស្ត្រី​ឈ្មោះ ថង បុប្ផា អាយុ​៤៧​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​រូប​ខ្លួន និង​ប្តី​វ័យ​ជាង​៣០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ម៉ាក​MSX ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១D-៩២៤១ ពណ៌​ស យក​ទៅ​លាង លុះដល់​កន្លែង​លាង​ម៉ូតូ​យុវជន​ជា​កម្មករ​លាង​ម៉ូតូ​ម្នាក់​សួរ​ថា ម៉ូតូ​ពូ​លក់​ទេ​ខ្ញុំ​ចង់​ទិញ​សួរ​រួច​កម្មករ​រូប​នោះ​សុំ​ជិះ​សាក​បន្តិច​ប្តី​របស់​ខ្លួន​ក៏​ហុច​សោ​ឲ្យ​ទៅ​អ្នក​លាង​ម៉ូតូ​នោះ​ស្រាប់តែ​ចាំ​បាត់​ៗ​ស្ងាត់ឈឹង​លុះ​សួរនាំ​អ្នក​លាង​ម៉ូតូ​ជាមួយ​ក៏​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា បន្ទាប់​ពី​ខ្លួន​ប្រើ​ល្បិច​ចង់​ទិញ​ម៉ូតូ​រួច​សុំ​ម្ចាស់​ជិះ​សាកមើល គ្រានោះ​រូបគេ​មិន​បាន​ជិះ​មក​វិញ​ទេ តែ​ជនសង្ស័យ​ជិះ​យក​ទៅ​លាក់​នៅផ្ទះ​ជួល​រួច​ធ្វើ​សកម្មភាព​ដោះ​ស្លាក​លេខ​ចេញ និង​រក្សា​ទុក​រយៈពេល​បី​ថ្ងៃ​ទើប​ជិះ​ចេញ​ក្រៅ ក្នុង​គោលបំណង​ទៅ​កន្លែង​ជាង​ជួសជុល​ម៉ូតូ​ដូរ​ស្បែក​ហ្វ្រាំង​ដើម្បី​ជិះ​ទៅ​ខេត្តរតនគិរី ក៏​ស្រាប់តែ​ម្ចាស់​ប្រទះ​ឃើញ​ក៏​រាយការណ៍​មក​ជំនាញ​ចុះ​ចាប់ខ្លួន​តែ​ម្តង​។

លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើ ឈ្មោះ វឿ​ន ផ​ល្លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​លាង​ឡាន​ម៉ូតូ រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង  ក្រុង​ខេត្តស្ទឹងត្រែង​។ លោក​បន្ត​ថា ករណី​នេះ​ជំនាញ​កសាង​សុំ​ណុំ​រឿង​រំលោភ​លើ​សេចក្តី​ទុកចិត្ត ហើយ​លោក​ក៏​កំពុង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ និង​បន្ត​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួចរាល់ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ហើយ​ដែរ​៕