ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​សម្តេចតេជោ អួលដើមកសម្រក់ទឹកភ្នែកទម្លា.យប្រវត្តិស្នេហ៍តាមស្រឡាញ់ភរិយាចំពោះមុខកូនៗ និងភរិយា​​​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​ភរិយា និង​កូន​ៗ​ព្រមទាំង​ក្រុម​សិល្បករ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អួល​ដើម​ក​និង​សម្រក់​ទឹកភ្នែក ខណៈ​ទម្លាយ​ប្រវត្តិ​ស្នេហ៍​តាម​ស្រឡាញ់​ភរិយា និង​សន្យា​ថា មិន​ឲ្យ​ភរិយា​​លំបាក…

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​ភរិយា និង​កូន​ៗ​ព្រមទាំង​ក្រុម​សិល្បករ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អួល​ដើម​ក​និង​សម្រក់​ទឹកភ្នែក ខណៈ​ទម្លាយ​ប្រវត្តិ​ស្នេហ៍​តាម​ស្រឡាញ់​ភរិយា និង​សន្យា​ថា មិន​ឲ្យ​ភរិយា​​លំបាក ។

Picture

ខណៈ​សម្រក់​ទឹកភ្នែក សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ប្រវត្តិ​ស្រឡាញ់​ភរិយា​លើក​ដំបូង​ដោយ​មិន​បានដឹង​ជា​មុន​ប្រៀប​ដូច​ជា គូព្រេង​ចារ​មក​ឲ្យ​ជួប ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ទឹកភ្នែក​របស់​សម្ដេច​ស្រក់​ពិតមែន តែ​អ្នក​កុំ​សង្ឃឹមថា សម្ដេច​ផ្ដល់​ការ​យោគយល់​ឲ្យ​អ្នក​ដែល​មក​បំផ្លាញ​សន្ដិភាព​របស់​កម្ពុជា​នោះ​ទេ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី​» រួម​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នា​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ទឹកភ្នែក​សម្តេច តែងតែ​ហូរ​ជា​និច្ច​នៅ​ពេល ស្តាប់​ចម្រៀង​ទុក្ខ​ស្រី​ប្តី​ព្រាត់ អនិច្ចា​កូន​កំសត់ និង​សំបុត្រ​ដែល​ពិបាក​សរសេរ​បំផុត ។ ទោះបី​ត្រូវ​ហូរ​ទឹកភ្នែក​តែ​សម្តេច​នៅ​តែ​ស្តាប់ ។

Picture

សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ខ្ញុំ​ស្រក់​ទឹកភ្នែក​ដោយ​ខ្លួនឯង នឹកឃើញ​ដល់​រឿង​នេះ រឿង​នោះ ហើយ​ដែល​ខ្ញុំ​ត្រូវ​តែ​ក្បាលរឹង​ជាមួយ​អ្នក​ដែល​បំផ្លាញ​សន្ដិភាព​ត្រូវ​ប្រចាំ ។ ទឹកភ្នែក​របស់ ហ៊ុន សែន ស្រក់​អ្នក​កុំ​សង្ឃឹមថា ហ៊ុន សែន អាច​ផ្ដល់​ការ​យោគយល់​ឱ្យ​អ្នក​បំផ្លាញ​សន្ដិភាពរ បស់​កម្ពុជា​»​។

Picture

លើស​ពី​នេះ សម្ដេច​នាយក​រដ្ឋមន្ដ្រី ប្រកាស​ថា សម្ដេច​មិន​ភ្លើន​ភ្លេច​ជាមួយនឹង​អំណាច ហើយ​ក៏​មិន​ទុក​ឱ្យ​អ្នក​ដែល​មាន​ចេតនា​មក​បំផ្លាញ​សន្ដិភាព​នេះ​ហើយ​ក៏​មិន​ទុក​ឲ្យ​ធ្វើ​អ្វី​ស្រេច​ទៅ​តាមតែ​ចិត្ត​នោះ​ទេ ។ សម្ដេច​ថា ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ​ត្រូវ​ការពារ​សន្ដិភាព​ឲ្យ​បាន ព្រោះ ទុក្ខសោក​របស់​សម្តេច គឺជា​ទុក្ខសោក​របស់​ប្រជាជន​ទាំងមូល​។

Picture
Picture

ឆ្លៀតឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថា រឿងរ៉ាវ​របស់​សម្ដេច​មិន​អាច​យក​ទៅ​កាឡៃ​បាន​ទេ ។ សម្ដេច​ថា​«​រឿង​របស់ខ្ញុំ មិន​អាច​យក​ទៅ​កាឡៃ​បាន​ទេ ពិតជា​មិន​អាច​យក​ទៅ​កាឡៃ​បាន​ទេ ព្រោះ​បើ​មិន​អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​អ្វី​ដែល​ជា​សាច់​រឿង​ពិត​របស់​យើង គឺ​ក្លាយទៅជា​រឿង​ភូត​កុហក់ ព្រោះ​រឿង​នេះ​សូ​ម្បី​ពាក្យ​មួយ​ម៉ាត់ គឺ​បើសិនជា​ខុស ហើយ​បើសិនជា​តួអង្គ​របស់ខ្ញុំ​ត្រូវជា​តួអង្គ​របស់ខ្ញុំ គឺ​មិន​អាច​ឲ្យ​ខុស​ទេ​ព្រោះ​វា​អាច​ក្លាយ​រឿង​ហ្នឹង​ទៅ​ជា​រឿង​មួយ​ផ្សេង​»៕

Picture
Picture