ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច (​ព្រះអង្គ​ចូល​​គង់​) យ៉ាង​សន្ធោសន្ធៅ (​​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប​។

សេចក្ដីរាយការណ៍​បន្ត​ថា ហើយ​មូលហេតុ​ជា​ជំហាន​ដំបូង គឺ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ក្រុម​ជាង​ដែល​ខុស​បច្ចេកទេស ព្រោះតែ​បាន​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ដឹង​។ ហើយ​ខណៈ​មក​ដល់​ម៉ោង​១១​និង​៤០​នាទី​យប់​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុង​តែ​មមាញឹក​ញាប់ដៃ​ញាប់​ជើង ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ហើយ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ឱ្យ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​ដើរ​ល្បាត ក៏​ស្រាប់តែ​ក្រឡេក​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ព្រះរាជ​ដំណាក់​តូច ដែល​សម្រាប់​ព្រះ​អង្គ​ទ្រង់​ចូល​គង់ បណ្ដាល​ឱ្យ​ហុយផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ពេញ​លើដំបូល​តែ​ម្តង​។ ខណៈ​ពេល​នោះ ពួក​គាត់​ក៏​បោះដៃ​តាម​វិទ្យុទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​។

សមត្ថកិច្ច​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ រួម​មាន ៖ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ អប្សរា​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប ជា​ច្រើន​គ្រឿង​ផង​ដែរ មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ​។

ព័ត៌មាន​បន្ថែម និង​លំអិត នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ