ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆាបឆេះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​យ៉ាង​សន្ធោ​សន្ធៅ ផ្អើល​ពលរដ្ឋ​នៅ​ខាងក្រោម​ផ្សា​របឹង​បៃតង

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី​មួយ​គ្រឿង ដែល​ចត​ទុក​ចោល​រយៈពេល​២​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី​មួយ​គ្រឿង ដែល​ចត​ទុក​ចោល​រយៈពេល​២​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ធ្វើការ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ខាងក្រោម​ផ្សា​របឹង​បៃតង តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា គេ​បាន​ប្រទះ​ឃើញ​រថយន្តក្រុង​ប្រភេទ​៤៥​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ​2B-1459 បាន​បើក​មក​ឈប់​ចត​ទុក​ចោល​នៅ​ត្រង់​ចំណុច​កើតហេតុ​នេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​មិន​ដែល​ឃើញ​មាន​ម្ចាស់​មក​មើល​នោះ​ទេ​។

ពលរដ្ឋ​បន្ត​ថា កន្លង​មក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ៗ​នោះ ក៏​ធ្លាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែរ ប៉ុន្តែ​នៅ​តែ​មិនឃើញ​មាន​អ្នក​ណា​មក​បើក​យក​រថយន្ត​នោះ​ចេញពី​កន្លែង​កើតហេតុ​នោះ​ទេ​។ លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​សម្រាក​ស្ងាត់​អស់ ក៏​ស្រាប់តែ​មាន​អណ្ដាតភ្លើង​បាន​ឆាបឆេះ​រថយន្ត​នោះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចេញ​មក​ទាញ​ទុយោ​ទឹក​បាញ់​ពន្លត់ និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាញ់​ទឹក​ពន្លត់​អស់​មួយ​រថយន្ត ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

ករណី​អគ្គិភ័យ​ខាងលើ​នេះ បាន​បណ្ដាល​ឲ្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង និង​មិន​បណ្ដាល​ឲ្យ​មាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ជិតខាង​នោះ​ទេ​។ ហើយ​ចំពោះ​មូលហេតុ​វិញ សមត្ថកិច្ច​បាន​ស​និ្ន​ដ្ឋា​ន​ជំហាន​ដំបូង​ថា គឺ​បណ្ដាល​មក​ពី​ឆ្លង​ក្បាល​អា​គុយ ទើប​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ