ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុន្នីនាថ គ្រងឈុតបុរាណនៅលើជញ្ជាំងវត្តព្រះកែវមរកតនៃព្រះបរមរាជវាំងកំពុងផ្ទុះការចាប់អារម្មណ៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ បន្ទាប់​ពី​បានឃើញ​តារា​សម្ដែង​ស្រី​ចរិត​ទន់ភ្លន់​កញ្ញា នី មុន្នីនាថ បាន​គ្រង​នូវ​ឈុត​សម្លៀក​បំពាក់​បែប​បុរាណ​ខ្មែរ​ជានា​រី​គំនូរ​បុរាណ​ដែល​ស្ថិត​នៅ​លើ​ជញ្ជាំង​វត្ត​ព្រះ​កែវ​មរកត​នៃ​ព្រះ​បរមរាជវាំង ដោយ​មើល​គន់​យូរ​ៗ​ទៅ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ បន្ទាប់​ពី​បានឃើញ​តារា​សម្ដែង​ស្រី​ចរិត​ទន់ភ្លន់​កញ្ញា នី មុន្នីនាថ បាន​គ្រង​នូវ​ឈុត​សម្លៀក​បំពាក់​បែប​បុរាណ​ខ្មែរ​ជានា​រី​គំនូរ​បុរាណ​ដែល​ស្ថិត​នៅ​លើ​ជញ្ជាំង​វត្ត​ព្រះ​កែវ​មរកត​នៃ​ព្រះ​បរមរាជវាំង ដោយ​មើល​គន់​យូរ​ៗ​ទៅ ពិតជា​ស្រស់​ស្អាត និង​ប្លែក​ភ្នែក​ជា​ខ្លាំង​ស្ទើ​តែ​មិន​គួរ​អោយ​ជឿ​នោះ​ឡើយ​។

រហូត​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​មិន​តិច​នោះ​ឡើយ នាំ​គ្នា​នឹក​ស្មាន​មិន​ដល់ ជា​ពិសេស​ថែម​ទាំង​ផ្ទុះ​ការ​ចាប់អារម្មណ៍​មិនធម្មតា​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​។ ដោយ​ក្នុង​នោះ​ផង​ដែរ តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​នៅ​រូបភាព​ប៉ុន្មាន​សន្លឹក ដោយ​នាង​បាន​ភ្ជាប់​ជាមួយ​សារ​និយាយ​រៀបរាប់​ប៉ុន្មាន​ឃ្លា​ប្រាប់​អោយ​គ្រប់​គ្នា​បានដឹង​បែប​នេះ​ថា​« នារី​គំនូរ​បុរាណ ឈុត​ដកស្រង់​ចេញពី​គំនូរ​បុរាណ ដែល​ស្ថិត​នៅ​លើ​ជញ្ជាំង​ព្រះ​វិហារ​ព្រះ​កែវ​មរកត នៃ​ព្រះ​បរមរាជវាំង ដោយ​ប្រើប្រាស់​គ្រឿង​ទាំងស្រុង​នៃ​រូបគំនូរ​ផាត់មុខ​បុរាណ លាប​ខ្លួន​សរ នឹង​ប្រើប្រាស់​តិច​និ​ច​បិទ​សក់​អោយ​ដូច​កោ​ជុក​តាម​បែប​បុរាណ ការ​លាប​ខ្លួន​អោយ​សរ​តំណាង​អោយ​ភាព​បរិសុទ្ធ ស្មោះសរ នៅ​សម័យ​បុរាណ​គេ​លាប​ខ្លួន​អោយ​សរ ដើម្បី​ថ្វាយខ្លួន​អោយ​ព្រះរាជ​ជា ឬ​លាប​ខ្លួន​អោយ​សរ​ដើម្បី​រាំ​ថ្វាយ​អ​ទិ​ទេព​ជាដើម , ការ​លាប​ខ្លួន​អោយ​សរ​នេះ មាន​អត្ថន័យ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ពេលវេលា​សម័យកាល និង​ទៅ​តាម​ប្រទេស​នីមួយ​ៗ​នៃ ប៉ែក​អាស៊ី​»​។

បន្ទាប់​ពី​បានឃើញ តារា​សម្ដែង​ស្រី​កញ្ញា នី មុន្នីនាថ បង្ហោះ​រូបភាព​ដ៏​គួរ​អោយ​ទាក់ទាញ និង​បាន​បង្ហើប​សំ​ណេ​រ​ដូច្នេះ​រួច​មក ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​លើក​ឡើង​ពី​មួយ​ទៅ​មួយ​ត​ៗ​គ្នា​ថា​« ស្អាត​ណាស់​បងស្រី ក៏​អរគុណ​ដែល​បង​បាន​ជួយ​គាស់​មក​រំលឹក​អោយ​អ្នក​ជំនាន់​ក្រោយ​បាន​ដឹងផង​ដែរ​» និង​អ្នកខ្លះ​ទៀត​«​មើល​មិន​ស្គាល់​ថា​ជា​បង​ទេ ស្អាត​សាហា​.​វ​» ចំណែក​អ្នកគាំទ្រ​ខ្លះ​ទៀត​ថា​«​នេះ​ជា​អ្វី​ដែល​ចោរ​វា​លេបទឹកមាត់​ចាំតែ​លួច​គ្រប់ពេល អរគុណ​បង​គាស់​រំលើង​ចេញ​មក​ខ្លះ​ៗៗ»​។ ហើយ​ក៏​មាន​អ្នក​ខ​មិន​ខ្លះ​ទៀត​ថា​«​អរគុណ​បងស្រី ដែល​ចំនាយ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​វប្បធម៌​ខ្មែរ​របស់​យើង love you idol» «​មើល​មួយ​ភ្លែត​មិនសូវ​ស្អាត តែ​គន់មើល​យូរ​ទៅ​ៗ​កាន់តែ​ស្អាត​ខ្លាំង​ឡើង​»​។ ចំណែក​មតិ​ខ្លះ​ទៀត​លើក​ឡើង​ថា​«​ស្អាត​ខ្លាំង បង្កប់​អត្ថន័យ វប្បធម៌ ជ្រាលជ្រៅ​ដែល​ក្មេង​ៗ​ជំនាន់​ក្រោយ​មិន​ដែល​បានដឹង​» ហើយ​អ្នកខ្លះ​ក៏​បាន​និយាយ​ថា​«​មើល​មួយ​ភ្លែត​ខ្លាច តែ​មើល​យូរ​ៗ​ទៅ​មាន​អារម្មណ៍​ថា កាន់តែ​ស្អាត អារម្មណ៍​ពិត​» និង​នៅ​មាន​ខ​មិន​ពី​សំណាក់​អ្នកគាំទ្រ​ជា​ច្រើន​ទៀត ដែល​យើង​មិន​អាច​រៀបរាប់​អស់​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ងាក​ក្រឡេក​មក​មើល​អំពី​រូបរាង​សម្រស់​របស់​តារា​សម្ដែង​ស្រី កញ្ញា នី មុន្នីនាថ ដែល​ត្រូវ​បាន​គេ​គ្រប់​គ្នា​បាន​ស្គាល់​នាង​តែងតែ​សម្ដែង​នៅ​ខ្សែរ​ភាពយន្ត​ដ៏​ល្អ​ឥត​ខ្ចោះ ជានា​រី​ពូកែ​សម្រក់​ទឹកភ្នែក​មួយ​រូប រហូត​ត្រូវ​បាន​មហាជន​ដែល​និយម​តាមដាន​នៅ​ភាពយន្ត​របស់​នាង បាន​ដាក់​រហ័ស​នាម​ថា​ជា​«​តារា​ទឹកភ្នែក​» មិនតែប៉ុណ្ណោះ​ជា​រើ​យ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កញ្ញា​នី មុន្នីនាថ កាន់តែ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ៗ និង​ថែម​ទាំង​ទទួល​បាន​នៅ​ការ​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​មហាជន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។

ហើយ​បើ​ទោះបីជា​ពេល​នេះ តារា​ស្រី​រូប​នេះ​នាង​មាន​វ័យ​រាង​ច្រើន​បន្តិច​មែន​តែ បើ​និយាយ​អំពី​សម្រស់​របស់​នាង​ឃើញ​ថា កាន់តែ​ស្រស់​ស្អាត​ខ្ញង់ និង​នៅ​តែ​ក្មេង​ជាង​វ័យ​ដដែល​៕ ដោយ ៖ សុភា ដាណេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ