ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​ព្រះ​វិហារ​មួយ​នៅ​អា​លឺ្ល​ម៉​ង់​ស្លា.ប់​និង​របួស​ច្រើន​នាក់

1 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ប៉ូលិស​ក្រុង​កំពង់​ផែ​HAMBOURG ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់​រាយការណ៍​នា​យប់​ថ្ងៃ​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ប៉ូលិស​ក្រុង​កំពង់​ផែ​HAMBOURG ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់​រាយការណ៍​នា​យប់​ថ្ងៃ​ទី​៩​ មីនា​ថា ការ​បា.ញ់ប្រហារ​មួយ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៧​នាក់​ និង​របួសធ្ងន់​៨​នាក់ ក្នុង​ព្រះ​វិហារ​គ្រិស្ត​មួយ​នៃ​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​នោះ​។

ខ្មាន់កាំភ្លើ.ង​ម្នាក់​អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លា.ប់​។ កាសែត​អា​ល្លឺ​ម៉​ង់​BILD សរសេរ​ថា ការ​បា.ញ់ប្រហារ​កើត​មាន​ក្នុង​ព្រះ​វិហារ​TEMOINS DE JEHOVAH ភាគ​ខាងជើង​ទីក្រុង​នា​វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​។ សារព័ត៌មាន​អា​លឺ្ល​ម៉​ង់​ជា​ច្រើន​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​យ៉ាងតិច​៧​នាក់​និង​របួសធ្ងន់​៨​នាក់ តែ​ពុំ​ទាន់​មាន​តុល្យការ​ផ្លូវការ​ណាមួយ​ត្រូវ​បាន​ចេញផ្សាយ​នៅឡើយ​។ តាម​កាសែត​BILD​ថា ជន​មិន​ស្គាល់​មុខ​ម្នាក់​ឬ​ច្រើន​នាក់ បាន​បា.ញ់​លើ​មនុស្ស​ម្នា​នៅ​ក្នុង​ព្រះ​វិហារ​មួយ​។

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​HAMBOURG ម្នាក់​ថ្លែង​ថា មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​លើ​ខ្មាន់កាំភ្លើ.ង​ថា​រត់គេច​ខ្លួន​នៅឡើយ​។ ក្រោយមក​នា​ពេល​យប់​ប៉ូលិស​រាយការណ៍​ថា ប្រទះ​ឃើញ​សាកស.ព​មនុស្ស​ម្នាក់​ក្នុងផ្ទះ​មួយ​ដែល​នាំ​ឲ្យ​គេ​គិត​ថា​ជា​សាកស.ព​ខ្មាន់កាំភ្លើ.ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ