ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​គេ​កា.ប់​រង​របួសធ្ងន់ ទើប​ដឹង​ថា​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ជា​ច្រើន​ដាវ​សាំ​ម៉ូ​រ៉ៃ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៥៤ កែង​ផ្លូវ​៥១ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ជន​រង​គ្រោះ​មានឈ្មោះ អា​ព្រឹម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​នឹង​មុខរបរ​មិន​ពិតប្រាកដ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​មិនដឹង​ថា​មានរឿង​អី​ជាមួយ​ជន​បង្ក​នោះ​ទេ ត្រូវ​ជន​ដៃដល់​បានជា​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ហើយ​បានរ​ត់ទៅ ដេក​ដួល​នៅ​មុខ​ផ្សារ​សូ​រិ​យា​ម៉​ល​ស្រែក​អោយ​គេ​ជួយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល ។ ចំណែកឯ​ជន​បង្ក​វិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា គាត់​មិន​បាន​ស្គាល់​មុខ​ជន​បង្ក​និង​មិន​ដែល​មានរឿង​ជាមួយ​អ្នក​ណា​នោះ​ទេ ខណៈ​ដែល​កំពុង​តែ​ឡើង​កាំជណ្តើរ​ទៅ​ជាន់​ខាងលើ ស្រាប់តែ​មាន​ជន​ដៃដល់​កាប់​គាត់​ជា​ច្រើន​ដាវ​សាំ​ម៉ូ​រ៉ៃ​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​នេះ​កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃ​កើតហេតុ​បាន​លួច​យក​កាបូប​លុយ​របស់​ជនជាតិ​បរទេស​ម្នាក់​ដែល​ឈរ​នៅ​មុខ​ផ្សារ​សូ​រិ​យា​ម៉​ល ប៉ុន្តែ​លួច​មិន​បាន​សម្រេច ។ ហើយ​ជនបរទេស​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ​។ ក្រោយ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​របួស ទើប​ដឹង​ថា​ជន​នេះ​ធ្លាប់​លួច​កាបូប​លុយ​ជនបរទេស​តែ​មិន​បាន​សម្រេច ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ហុង​ហាក់​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ៕