ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ម្ចាស់​យំ​លែង​ចេញ​! ភ្លើង​ឆេះ​ព្រៃ ក៏​រាលដាល​មក​ដល់​ផ្ទះ​ពលរដ្ឋ​ឆេះ​ហ្មត់​គ្មាន​សល់

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ផ្ទះ​ដែល​មាន​ទំហំ​៨​ម៉ែត្រ​x៨​ម៉ែត្រ សាងសង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ និង​រោង​គោមួយ​ខ្ល​ង ដែល​មាន​

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ផ្ទះ​ដែល​មាន​ទំហំ​៨​ម៉ែត្រ​x៨​ម៉ែត្រ សាងសង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ និង​រោង​គោមួយ​ខ្ល​ង ដែល​មាន​ទទឹង​ទំហំ​៦​ម៉ែត្រ​x៨​ម៉ែត្រ ដំបូល​ប្រក់​ស័​ង្គ​សី រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ហ្មត់ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​កើតឡើង​នៅ​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​លំនៅ​ដ្ឋា​ន​រង​គ្រោះ​ដែល​មានឈ្មោះ សឹង លឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ សេត ថា អាយុ​៥១​ឆ្នាំ មុខរបរ​ជា​កសិករ ព្រមទាំង​មានកូន​៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចម្ការ​ដោយ​ទុក​ផ្ទះ​ចោល ខណៈ​ពេល​នោះ​ស្រាប់តែ​ភ្លើង​ឆេះ​ព្រៃ ហើយ​ក៏​ឆេះ​រាលដាល​មក​ដល់​លំនៅ​ដ្ឋា​ន បង្ក​ឱ្យ​ឆាបឆេះ​លំនៅ​ដ្ឋា​ន ទ្រព្យសម្បត្តិ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ខ្ទេច​គ្មាន​សេសសល់ សូ​ម្បី​តែ​សម្លៀក​បំពាក់​ក៏​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្ទេច​អស់​ផង​ដែរ​។

ទាក់ទិន​នឹង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣ លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​ស្រុក បាន​ទទួល​នៅ​ព័ត៌មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ទៅ​លើ​ក្រុម​គ្រួសារ​នេះ​ភ្លាម​ៗ លោក​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ស្រុក ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ រួម​ទាំង​នាំ​យក​អំណោយ​សម្ភារៈ​ផ្សេង​ៗ​ដូច​ជា ៖ ស័ង្កសី​, ចាន​, ឆ្នាំង​, មុង​, ភួយ​, គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​របស់​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​មូលដ្ឋាន ខេត្តឧត្តរមានជ័យ ផ្តល់​ជូន​ជន​រង​គ្រោះ​ផង​ដែរ​។

ហើយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ខាងលើ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​យកចិត្តទុកដាក់​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ដែល​កំពុង​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ