ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុននេះបន្តិច​! អគ្គិភ័យ​ឆេះរោងចក្រ​មួយកន្លែងយ៉ាងសន្ធោសន្ធៅ​ ផ្អើលសង្កាត់កាកាបទី២ (វីដេអូ)

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា រោងចក្រ​កាត់ដេរ​មួយ​កន្លែង​កំពុង​

​រាជធានីភ្នំពេញ​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា រោងចក្រ​កាត់ដេរ​មួយ​កន្លែង​កំពុង​ត្រូវ​បាន​អគ្គិ​ឆាបឆេះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​នៅ​ក្នុង​ខណៈ​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ចេញ​អន្ដរាគមន៍ ដោយ​នាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​ពន្លត់​ជា​ច្រើន​គ្រឿង​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៣​ នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ហើយ​ភ្លាម​ៗ​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ និង​មាន​គ្រោះថ្នាក់​ដល់​កម្មករ កម្មការិនី​ដដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​ឬ​អត់​នៅឡើយ​ទេ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ