ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Justin Bieber បង្ហាញខ្លួននៅលើឆាកជាថ្មី ក្រោយពីប្រកាសលុបចោលធួរខនសឺត ‘Justice World Tour’

1 ឆ្នាំ មុន

ទោះបីជាប្រឈមនឹងស្ថានភាពសុខភាពមិនល្អក៏ដោយ ក៏ Justin Bieber នៅតែបញ្ចប់ការសម្តែងជាមួយនឹងតារាចម្រៀងរ៉េប Don Toliver ។ សារព័ត៌មាន People…

ទោះបីជាប្រឈមនឹងស្ថានភាពសុខភាពមិនល្អក៏ដោយ ក៏ Justin Bieber នៅតែបញ្ចប់ការសម្តែងជាមួយនឹងតារាចម្រៀងរ៉េប Don Toliver ។

សារព័ត៌មាន People បានរាយការណ៍ថានៅថ្ងៃទី០៤ ខែមីនា ថា Justin Bieber បានបង្ហាញខ្លួនយ៉ាងពិសេសនៅឯ Rolling Loud ដែលជាការប្រគុំតន្រ្តីហ៊ីបហបដ៏ធំបំផុតរបស់ពិភពលោកដែលបានប្រារព្ធឡើងនៅរដ្ឋកាលីហ្វ័រញ៉ា។ ការសហការរបស់គាត់ជាមួយតារាចម្រៀងរ៉េប Don Toliver បានធ្វើឱ្យអ្នកទស្សនារាប់ពាន់នាក់ភ្ញាក់ផ្អើល។

ការបង្ហាញខ្លួនរបស់ Bieber កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានលុបចោលកម្មវិធីដែលនៅសល់ទាំងអស់នៅការប្រគុំតន្រ្តី Justice World Tour ។ ការលក់សំបុត្រទៅការប្រគុំតន្ត្រីរបស់ Bieber នៅរដ្ឋ California, Connecticut និង Washington, DC តាមរយៈ Ticketmaster ក៏ត្រូវបានបញ្ឈប់ផងដែរ។

ប្រភពបានឱ្យដឹងថា តារាចម្រៀងរូបនេះទទួលរងនូវជំងឺ Ramsay Hunt គាត់ត្រូវបានគេស្នើសុំឱ្យលុបចោលការសម្តែង ដើម្បីផ្តោតលើការថែទាំងសុខភាព។

Bieber ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា Ramsay Hunt ដែលបណ្តាលឱ្យខ្វិនមុខក្នុងខែមិថុនា ឆ្នាំ២០២២ ។ តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​បាន​និយាយ​ថា​គាត់​មាន​អារម្មណ៍​តានតឹង និង​បាក់​ទឹកចិត្ត​ដោយសារ​ជំងឺ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ