ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាន
ខេត្តបាត់ដំបង ៖ កម្មវិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្ដិដល់នាយទាហាន ពលទាហានចំនួន៧២នាក់ នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥
ខេត្តបាត់ដំបង ៖ កម្មវិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្ដិដល់នាយទាហាន ពលទាហានចំនួន៧២នាក់ នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥
ខេត្តបាត់ដំបង ៖ កម្មវិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្ដិដល់នាយទាហាន ពលទាហានចំនួន៧២នាក់ នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាករយោធភូមិភាគទី៥ ដោយមានការចូលរួម ពីមេបញ្ជាការរង នាយការិយាល័យ សរុបចំនួន១០៣នាក់ កាលពីវេលាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយត្រី ប៊ិន សារ៉ន នាយការិយាល័យទី១ ក្នុងយោធភូមិភាគទី៥ បានអានសេចក្តីសម្រេចប្រកាសតែងតាំងពី ក្រសួងការពារជាតិ រួចមកពិធីបំពាក់ និងប្រគល់ភារកិច្ច ហើយលោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានថ្លែងថា នេះជាការផ្លាស់ប្តូរមុខងារ និងបំពាក់សក្តិក្នុងចំនួន៧២នាក់ ក្នុង៣អង្គភាពនេះ គឺនៅមន្ត្រីក្នុងទីបញ្ជាការដ្ឋាន មកពីសឹករងបាត់ដំបង និងសឹករងប៉ៃលិន ដែលជាការកែសម្រួល ដែលមានរយៈពេលយូរណាស់មកហើយ តាមសំណូមពរដោយលើកមុន គឺជាការកែសម្រួលជាចំនួនច្រើន គឺក្នុងអង្គភាពទាំងមូល ក្នុងយោធភូមិភាគទី៥ ដែលក្នុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៧ បំពាក់ថ្នាក់ឧត្តមសេនីយ៍ និងវរសេនីយ៍ បានចំនួន៣៥០០នាក់ ក្នុងនោះការផ្លាស់ប្តូរមុខងារចំនួន១,០០០នាក់ និងតំឡើងឋានន្តរសក្តិចំនួន២,៥០០នាក់ ។
លោកឧត្តមសេនីយ៍ឯក បានប្រៀបធៀបថា បើគិតពីរឿងធ្វើតាមច្បាប់លក្ខន្តិករបស់កងទ័ព គឺខុសមិនអាចឡើងបានតាមសំណូមពរការងារដែលកំពុងមានសព្វថ្ងៃនេះទេ គឺត្រូវបម្រើការ៣ឆ្នាំ ទើបអាចបានឡើងសក្តិម្តង តែនេះជាការកែសម្រួលដល់កងទ័ពខ្លះ ជាប់រវល់ការងារមមាញឹកពេក ដោយមិនបានគិតអំពីការេំឡើងឋានន្តរសក្តិតាមច្បាប់លក្ខន្តិកបានឡើយ ហើយគឺជាការនៅសេសសល់បន្តិចបន្តួចដែលយើងកំពុងតែពិនិត្យស្រាវជ្រាវតំឡើងបន្ថែមទៀត ចំពោះកងកម្លាំងដែលនៅមិនទាន់បានទទួល ។
លោកបានបញ្ជាក់បន្ថែមអំពីការកែទម្រង់ គឺកើតមានតាំងពីសម័យសមាហរណកម្មឆ្នាំ១៩៩៦ បង្រួបបង្រួមជាតិ ដែលមានកងទ័ពគ្រប់ភាគីបានច្របាច់បញ្ចូលគ្នា ហើយតួលេខតាមសមាមាត្រ នៃប្រទេសនោះ គឺកងទ័ពកម្ពុជាត្រូវលើសប្រមាណ៥០% បើប្រៀបធៀបជាមួយប្រទេសជិតខាង តែអ្វីៗកន្លងមកគឺជាការកែសម្រួលដល់បងប្អូនទាំងអស់ ដែលបានរួបរួមគ្នាកសាងជាតិ និងសុខសន្តិភាពកន្លងមក ហើយក៏សូមឲ្យគ្រប់កងកម្លាំងដែលបានទទួលតំណែងថ្មីនេះ រួចហើយត្រូវខិតខំបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាពគុណភាពជាងមុនទៀត តាមបែបសម័យដ៏ទំនើប ដែលកងទ័ពកម្ពុជាកំពុងប្រើប្រាស់រៀងរាល់ថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ