សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់លើអក្ខរាវិរុទ្ធភាសាខ្មែរ ពិសេសការសរសេរតាមហ្វេសប៊ុក
- ភ្នំពេញ
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនី ប្រមាណជាង ៤០០០នាក់។ ពិធីនេះ ធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយយកចិត្តទុកដាក់លើការប្រើប្រាស់អក្សរខ្មែរ ពិសេសតាមបណ្តាញសង្គម។ សម្តេចតេជោ លើកឧទាហរណ៍មកបញ្ជាក់ថា «ខ្ញុំទៅដែរ»។ តែអ្នកខ្លះសរសេរថា «ខ្ញុំទៅដែល»។ នេះជាការខុសឆ្គងមួយ។
ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងត្រូវរួមគ្នា ពង្រឹងអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋយើង ឱ្យសរសេរបានត្រឹមត្រូវ។ ឥឡូវ នៅតាមទូរសព្ទស្មាតហ្វូន សុទ្ធតែអាចទាញយកវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ ដូច្នេះយើងអាចផ្ទៀងផ្ទាត់ និងពិនិត្យពាក្យខ្មែរយើង ដែលត្រឹមត្រូវបាន៕

ចែករំលែកព័តមាននេះ