ទីក្រុងបាងកក, ប្រទេសថៃ៖ ថ្មីៗនេះ គណបក្សភឿថៃប្រកាសគោលជំហរជាផ្លូវការថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតចា.ប់ពី២,៥ម៉ឺនបាតឡើងទៅ ឬស្មើនឹង៧១៦ដុល្លារអាមេរិក។ នេះជាផ្នែក១នៃយុទ្ធនាការអន្ទងចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅប្រទេសថៃ, ខណៈដែលនៅបាំ.ងតែ២ខែទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ ដែលគ្រោងរៀបចំនៅក្នុងខែឧសភា។
សមាជិកជាន់ខ្ពស់នៃគណបក្សភឿថៃអគ្គលេខាធិការរងគណបក្សភឿថៃបាននិយាយរម្លឹកទៅដល់ការដំឡើងប្រាក់ឈ្នួលកាលក្រោមការដឹកនាំរបស់គណបក្សភឿថៃកាលពីជំនាន់លោកស្រីយីងឡាក់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ លោកថាកាលនោះ រាជរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់១,៥ម៉ឺនបាត។ ប៉ុន្តែចាប់ពីពេលនោះរហូតដល់ពេលបច្ចុប្បន្ន ប្រាក់ឈ្នួលនេះនៅតែដដែល។ រីឯអត្រាអតិផរណាហក់ឡើងខ្ពស់កប់ពពក ដែលជាហេតុធ្វើឱ្យទំនិញឡើងថ្លៃគ្រប់មុខ។
បដាដែលគេដាក់នៅតាមផ្លូវ ដែលបង្ហាញរូបកូនស្រីលោកថាក់ស៊ីន លោកស្រីផែ ថងថានដូច្នេះ លុយ១,៥ម៉ឺនបាតបើយកទៅទិញទំនិញ និងសេវាផ្សេងៗ កាន់តែបានតិចជាងមុន។ មន្ត្រីបក្សភឿថៃរូបនេះបន្តថាបងប្អូនប្រជាពលរដ្ឋ១/៣ជាកម្មករ-និយោជិតដែលរស់រំពឹងប្រាក់ខែ។ ពួកគេក៏ជំពាក់បំណុលជុំទិស មិនដឹងថ្ងៃណាបានសងគេរួចនោះទេ។ មន្ត្រីរូបនេះសន្យាថាបក្សរបស់ខ្លួននឹងគិតគូរដំឡើងប្រាក់ឈ្នួល និងប្រាក់ខែសម្រាប់មន្ត្រីរាជការ និងវិស័យឯកជនស្មើដៃគ្នា។
លោកស្រីផែ ថងថាន កូនស្រីពៅរបស់លោកថាក់ស៊ីន (រូបកណ្ដាល)សូមរម្លឹកថាគណបក្សភឿថៃបានដាក់ចេញកម្មវិធីនយោបាយរបស់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០២២ ដើម្បីដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករ-និយោជិតយ៉ាងហោចណាស់ឱ្យបាន៦រយបាតក្នុងមួយថ្ងៃ ឬស្មើនឹងជាង១៧ដុល្លារអាមេរិក។ ចំណែកអ្នកដែលមានសញ្ញាប័ត្រកម្រិតបរិញ្ញាបត្រអាចទទួលបានប្រាក់ខែយ៉ាងតិចណាស់ក៏២,៥ម៉ឺនបាតផងដែរ (៧១៦ដុល្លារអាមេរិក)។
លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន និងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីមកពីគណបក្ស «រួមថៃសាងជាតិ»ការសន្យានេះត្រូវលោកប្រាយុទ្ធចាន់អូចា ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្ស «រួមថៃសាងជាតិ» និយាយរិះគន់។ លោកថ្លែងថា «ការនិយាយងាយស្រួលជាងធ្វើ (easier said than done)»។ លោកបាននិយាយបំផុសគំនិតឱ្យប្រជារាស្ត្រថៃសាកស្រមៃគិតទៅមើល «រាជរដ្ឋាភិបាលឯណាអាចដំឡើងប្រាក់ខែ ក៏អាចដំឡើងបានស្រេចតែនឹងចិត្តនោះ»។ លោកថាភាគីយ៉ាងតិចណាស់បីដែលត្រូវចូលរួមសម្រេចគ្នានៅក្នុងកិច្ចការនេះ «ទី១- កម្មករ-និយាជិត, ទី២- និយោជក និងទី៣- រាជរដ្ឋាភិបាល»៕
លោកប្រាយុទ្ធចាន់អូចា
ចែករំលែកព័តមាននេះ