ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​​នៃ​ការ​ស្អំ​ទឹកកក​នៅ​លើ​.​ក

6 ឆ្នាំ មុន

យើង​ប្រើ​ដុំ​ទឹកកក​ដើម្បី​គោលបំណង​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង ។ យើង​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ដុំ​ទឹកកក​តិចតួច​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ! ដុំ​ទឹកកក​អាច​ប្រើ​ដើម្បី​

យើង​ប្រើ​ដុំ​ទឹកកក​ដើម្បី​គោលបំណង​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង ។ យើង​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ដុំ​ទឹកកក​តិចតួច​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ! ដុំ​ទឹកកក​អាច​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ជា​ច្រើន ! ដូច្នេះ​សូម​បន្ត​ការ​អាន​ដើម្បី​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ស្អំ​ដុំ​ទឹកកក​នៅ​លើក​របស់​អ្នក ។

១-​ពង្រឹង​ការ​គេង
បើ​យោង​ទៅ​តាម​ការ​ព្យាបាល​បែប​ចិន ការ​ស្អំ​ទឹកកក​លើក​អាច​ពង្រឹងគុណភាព​នៃ​ការ​គេង​របស់​អ្នក ព្រមទាំង​បរិមាណ​នៃ​ការ​គេង ។ ប្រសិនបើ​អ្នក​សាកល្បង​វិធីសាស្ត្រ​នេះ អ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គេង​នៅ​ពេល​យប់​។ វា​អាច​ជួយ​ឱ្យ​អារម្មណ៍​អ្នកមាន​ភាព​ស្ងប់ស្ងាត់​ផង​ដែរ ។

២-​បន្ថយ​ការ​ឈឺក្បាល
ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន​អាច​បន្ថយ​ការ​ឈឺក្បាល​ដែល​កើត​ឡើងជា​ញឹកញាប់ ។ វិធីសាស្ត្រ​ប្រើប្រាស់​ការ​ស្អំ​ដោយ​ទឹកកក​ក៏​អាច​បន្ថយ​ភា​ប​ញឹកញាប់ និង​ភាព​ធ្ងន់​នៃ​ការ​ឈឺក្បាល ។ ហេតុ​ដូចនេះ​ការ​ស្អំ​ទឹកកក​នៅ​លើ​កញ្ចឹងក​អាច​ព្យាបាល​ការ​ឈឺក្បាល​ប្រកាំង​ផង​ដែរ ។

៣-​កាត់​បន្ថយ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អីុ​ត
ការ​ស្អំ​ទឹកកក​លើ​កញ្ចឹងក​មាន​ឥទ្ធិពល​វិជ្ជមាន​ទាក់ទង​នឹង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អុ​ី​ត ។ វិធីសាស្ត្រ​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ពេល​ដែល​ដាក់​ស្អំ​លើ​ចំណុច​ដែល​ត្រូវ។ វា​ក៏​អាច​ថែទាំ​រាង​កាយ​របស់​មនុស្ស​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ផង​ដែរ ។

៤-​ពង្រឹង​ការ​រំលាយ​អាហារ
ការ​ប្រើប្រាស់​វិធី​ស្អំ​ទឹកកក​លើ​កញ្ចឹងក ពិតជា​អាច​ថែរក្សា​សុខភាព​ពី​បញ្ហា​ដូច​ជា​ការ​ឈឺក្រពះ ហើមពោះ និង​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ។ វា​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​បន្ថែម​ផ្សេង​ទៀត​ដូច​ជា​ការ​កាត់​បន្ថយ​ខ្យល់​ក្នុង​ពោះ ព្រមទាំង​ពង្រឹង​ការ​រំលាយ​អាហារ​ឱ្យ​មានដំណើ​ការ​ទៀងទាត់ ។

៥-​បំបាត់​ជំងឺ​ផ្តាសាយ​ញឹកញាប់
ការ​ស្អំ​ទឹកកក​នៅ​លើករ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​និង​ការពារ​ការ​កើត​ជំងឺ​ផ្តាសាយ​ញឹកញាប់​៕