ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បង្អង់​យូរ​…​គ្រាន់តែ​ទទួល​ព័ត៌មាន​ភ្លាម ឡោម​ព័ទ្ធ​ស្ទាក់​ចាប់​ភ្លាម !

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ថ្នាំ​ញៀន​ចំនួន​៤២​កញ្ចប់​រួម​ជាមួយ​មុខសញ្ញា​ជួញដូរ​២​នាក់​

ខេត្តកណ្តាល ៖ ថ្នាំ​ញៀន​ចំនួន​៤២​កញ្ចប់​រួម​ជាមួយ​មុខសញ្ញា​ជួញដូរ​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ 

មុខសញ្ញា​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ភួង ស៊ី​ណាត ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ ហុង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​​ព្រែក​កំ​ពិស ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​ឈ្មោះ អេ​ង រចនា​ហៅ​កា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ​(​ជា​ម្ចាស់ផ្ទះ​) ។ 

តាម​របាយការណ៍​ឲ្យ​ដឹង​ថា ដោយ​មានការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ល្អ​បាន​រាយ​កាណ៍​ផ្តល់​ព័ត៌មាន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ថា នៅផ្ទះ​របស់​ឈ្មោះ អេ​ង រចនា ហៅ​កា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​បាន​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​សហ​ការណ៍​ជាមួយ​កំលាំង​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​រួម​និង​អាជ្ញាធរ​ភូមិ​-​ឃុំ​បាន​ចុះ​ទៅ​ធ្វើកា​ឡោម​ព័ទ្ធ​ឃាត់​បាន​ខ្លួន​មុខសញ្ញា​២​នាក់​ខាងលើ​រីឯ​ម្ចាស់ផ្ទះ​បាន​រត់​គេច​ខ្លួន​​​​បាត់​ហើយ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង​នូវ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៤២​កញ្ចប់ ធំ​១​កញ្ចប់ មធ្យម​១​កញ្ចប់ និង​តូច​៤០​កញ្ចប់ ដប​សំរាប់​ប្រើប្រាស់​ថ្នាំ​ញៀន​១ ម៉ូតូ​១​គ្រឿង​ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AM-៦៥៥៨ ។ ក្រោយ​សាកសួរ​រួច​មុខសញ្ញា​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕