ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​មាន​ជម្លោះ​ភាគហ៊ុន​ទីផ្សារ​អន្លង់​វែង​ថ្មី​ដ៏​រ៉ាំរ៉ៃ​មាន​រយៈ​ពេល​១៧​ឆ្នាំ រក​អ្នក​ឈ្នះ​មិនឃើញ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ទីផ្សារ​អន្លង់​វែង​ថ្មី បាន​ធ្វើការ​អភិវឌ្ឍន៍​បង្កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៦ កន្លង​ទៅ​នេះ ដោយ​មាន​ភាគហ៊ុន​លោក សេង ស៊ន់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ប្រពន្ធ​ឈ្មោះ ផ្លា​ត ស៊ី​ន អាយុ​៣៩​ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​

ខេត្តឧត្តរមានជ័យ ៖ ទីផ្សារ​អន្លង់​វែង​ថ្មី បាន​ធ្វើការ​អភិវឌ្ឍន៍​បង្កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៦ កន្លង​ទៅ​នេះ ដោយ​មាន​ភាគហ៊ុន​លោក សេង ស៊ន់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ប្រពន្ធ​ឈ្មោះ ផ្លា​ត ស៊ី​ន អាយុ​៣៩​ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ខេត្តសៀមរាប​។

ភាគហ៊ុន​មួយទៀត គឺ​លោក អូ​ម រុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ប្រពន្ធ​ឈ្មោះ ស៊ី​ក កឹង អាយុ​៥៣​ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

ម្ចាស់​ភាគហ៊ុន​ទាំង​២​ខាងលើ​នេះ បាន​ប្តឹងផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រព័ន្ធ​ផ្លូវច្បាប់​នៅ​តុលាការ​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​អ្នក​ណា​ឈ្នះ ដោយ​គ្មាន​អ្នក​ណា​ចាញ់​ឡើយ ។ ហើយ​ម្នាក់​ៗ​បាន​ត្រឹមតែ​នៅ​សេសសល់​គូថ​ខោ​រៀង​ៗ​ខ្លួន ទើប​ងាក​មក​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ក្នុង​មូលរ​ដ្ឋា​ន​ស្រុក​អន្លង់​វែង ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ ចំណែក​ទ្រព្យសម្បត្តិ​នៅ​សល់​លើ​ទីផ្សារ គឺ​បែក​ចែក​ដោយ​ស្មើភាព​គ្នា ដូច​ពាក្យស្លោក​ចាស់​បុរាណ​បាន​ពោល​ថា «​កុំ​ធ្វើស្រែ​ប្រ​វ៉ាស់ និង​កុំ​សាងសង់​ផ្ទះ​ជាមួយ​គ្នា​»​។

លោក ងួ​ន ទ្ធិ​រិ​ទ្ធ អភិបាលស្រុក​អន្លង់​វែង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ទីផ្សារ​អន្លង់​វែង​ថ្មី មាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​១៧​ឆ្នាំ រវាង​ភាគហ៊ុន​លោក​សេង ស៊ន់ និង​លោក អូ​ម រុន បាន​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​ទៅ​វិញ​ទៅ​មក​មិន​ចេះ​ចប់ ធ្វើ​ឲ្យ​ក្រុម​អាជីវករ​ទិញ​ដី​ក្នុង​ផ្សារ​មួយ​ចំនួន​ធំ​មិន​អាច​ធ្វើ​សំណង់ ឬ​យក​ទៅ​ដាក់​ធានា​គារ​បាន​ឡើយ ព្រោះ​ជាប់​ដីកា​រក្សា​ការពារ ។

មិនតែប៉ុណ្ណោះ មន្ត្រី​សាលាស្រុក លោក​មេឃុំ ក្រុមប្រឹក្សា​ឃុំ​លោក​មេ​ភូមិ សរុប​ចំនួន​៦​នាក់ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ប្តឹង​ទៅ​តុលាការ និង​ទាមទារ​សំណង​រាប់រយ​លាន ក្រោយ​ពី​លោក ងួ​ន ទ្ធី​រិ​ទ្ធ ឡើង​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អន្លង់​វែង បាន​រយៈពេល​៣​ខែ ដោយ​មានការ​ចង្អុលបង្ហាញ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ឧត្តរ​មា​ជ័យ និង​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក​ងួ​ន ទ្ធី​រិ​ទ្ធ បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចប់ទំនាស់​ដ៏​យូរអង្វែង​នេះ ដោយ​ស្នើ​សុំ​អោយ​ភាគី​ទាំង​ពីរ​ដោះស្រាយ​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​។ លុះ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ ឯកឧត្តម អ៊ំ ចាន់​ថុ​ល ប្រធាន​តុលាការខេត្ត​ឧត្តរមានជ័យ បាន​ចេញ​ដីកា​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​សាលាស្រុក​អន្លង់​វែង​។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​បែក​ចែកទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​សេង​ស៊ន់ ជូន​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​នីតិវិធី​ផ្ទៀងផ្ទាត់ និង​បែងចែក​។ លុះ​ថ្ងៃរសៀល លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក បាន​ដឹកនាំ​គណៈកម្មការ​បែក​ចែកទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​សេង​ស៊ន់ ចុះ​វាស់វែង​ផ្ទៀងផ្ទាត់​ជាក់ស្តែង​លើ​ទីតាំង​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ដើម្បី​ធ្វើការ​បែងចែក​ជូន​ភាគី​ពាក់ព័ន្ធ​។ ខណៈ​ពេល​នេះ​ក្នុង​ការ​ដោះស្រាយ​របស់​ក្រុមការងារ​គណៈកម្មកា​មូលរ​ដ្ឋា​ន​ស្រុក បាន​ត្រឹមតែ​ទទួល​ផ្លែផ្កា​៧០​ភាគរយ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ