ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈា​.​ម​ស្រែក​ស្បែក​ហៅ​! ប្តី​អាណិកជន​ផ្តាច់ជីវិត​ប្រពន្ធ​ច្រក​វ៉ា​លី​នោះ​បាន​បញ្ជូន​មក​កម្ពុជា​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​ឈា​.​ម​ស្រែក​ស្បែក​ហៅ​មែន បុរស​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់ ដែល​ជា​ប្តី​បាន​ជិះ​យន្តហោះ​មក​ស​ម្លា​.​ប់​ប្រពន្ធ​ដល់​ក្នុងផ្ទះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួច​ប៉ុនប៉ង​រត់គេច​ខ្លួន​ទៅ​ប្រទេស​ទី​បី​វិញ​នោះ ទីបំផុត​

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈា​.​ម​ស្រែក​ស្បែក​ហៅ​មែន បុរស​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់ ដែល​ជា​ប្តី​បាន​ជិះ​យន្តហោះ​មក​ស​ម្លា​.​ប់​ប្រពន្ធ​ដល់​ក្នុងផ្ទះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួច​ប៉ុនប៉ង​រត់គេច​ខ្លួន​ទៅ​ប្រទេស​ទី​បី​វិញ​នោះ ទីបំផុត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​ថៃ ចាប់ខ្លួន​បាន​ហើយ ដែល​ជន​ដៃដល់​រូប​នេះ​មានឈ្មោះ មូល ណេ​ត អាយុ​៦៣​ឆ្នាំ ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​។

តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​អំពើ​ឃា​.​ត​កម្ម ប្តី​អាណិកជន​ខ្មែរ​ជា​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ប៉ុនប៉ង​រត់គេច​ខ្លួន​ទៅ​អា​មេ​រិ​ក​វិញ​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នង​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រសួងមហាផ្ទៃ ឲ្យ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃា​.​តករ​នោះ​ឲ្យ​ខាង​តែ​បាន បើ​ទោះបីជា​ជន​នោះរ​ត់ទៅ​ដល់​ទីណា​ក៏​ដោយ​។ ទីបំផុត កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​កម្ពុជា បាន​ទៅ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ តាម​ចាប់ខ្លួន​ជន​ដៃដល់​នៅ​កណ្តាល​ទីក្រុង​បាងកក និង​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ផង​ដែរ​។

កម្លាំង​សហការ​ល្អ​នៃ​ប្រទេស​ទាំង​ពីរ បាន​នាំ​ជន​ជា​ឃា​.​តករ​មក​ដល់​ព្រំប្រទល់​ដែនដី​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ម៉ោង​ប្រមាណ​៥​រសៀល​ថ្ងៃ​ដដែល​នោះ ហើយ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ពិធី​ប្រគល់​ជនសង្ស័យ​ឲ្យ​មក​សមត្ថកិច្ច​កម្ពុជា ក្រោម​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ផង​ដែរ ដើម្បី​នាំ​ខ្លួន​ជន​ជា​ឃា​.​តករ​មក​ទទួលទោស​តាម​ផ្លូវច្បាប់​។

ខណៈ​ពេល​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​អន្តោ​ប្រវេ​ស ដែល​ហៅ​ថា «​ប៉ូលិស​អាំ​តែ​ប៉ូ​ល​» និង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​នាំ​ឃា​.​តករ​មក​ភ្នំពេញ​ទាំង​យប់ រហូត​ម៉ោង​១​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ទើប​មក​ដល់​។ ហើយ​ជនសង្ស័យ​ក៏​បាន​ឃុំខ្លួន​ទុក​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​មួយ​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ បាន​ប្រគល់​ឲ្យ​ទៅ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឃា​.​តករ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

គួរ​រំលឹក​ថា ៖ សង្ស័យ​ភ្លើង​ប្រច័ណ្ឌ កាលពី​ប៉ុន្មាន​ថ្ងៃមុន បុរស​ចំណាស់​ជា​អណិកជន​ខ្មែរ​-​អា​មេ​រិ​ក​កាំ​ង​ម្នាក់​បាន​ទាស់​គ្នា​ជាមួយ​ប្រពន្ធ តាម​បណ្ដាញ​សង្គម​អន​ឡាញ​មិន​អស់ចិត្ត លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក បុរស​នោះ​ក៏​បាន​លួច​ចាក​ចេញពី​សហរដ្ឋអាមេរិក​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ស្ងាត់​មិន​ឲ្យ​ពន្ធ​ដឹង ។ បន្ទាប់​មក​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ជា​ថ្មី​ម្ដងទៀត រួច​ក៏​បាន​វា​.​យ និង​ឆ​.​ក់​ខ្សែភ្លើង​ប្រពន្ធ​រហូត​ដល់​ស្លា​.​ប់​បាត់បង់​ជីវិត ហើយ​ច្រក​ស​.​ព​ចូល​ក្នុង​វ៉ា​លី​ស​១​សង្ស័យ​បម្រុង​ដឹក​យកស​.​ពយ​ក​ទៅ​បោះចោល ។

ប៉ុន្តែ​ខណៈនោះ​កូនស្រី​បានរ​ត់ទៅ​ហៅ​ក្មួយ​ស្រី​របស់​ប្រពន្ធ​ម្នាក់ ឲ្យ​ជួយ ហើយ​ក្មួយ​ស្រី​រូប​នោះ​ក៏​បាន​រត់​ចូល​ទៅ​មើល និង​ដើរ​រក​មួយសន្ទុះ ទើប​ឃើញ​ម្ដាយមីង​ដេក​ស្លា​.​ប់​នៅ​ក្នុង​វ៉ា​លី​ស​នៅ​បន្ទប់ទឹក ។​ចំណែក​ជន​ដៃដល់​ឆ្លៀតពេល​ដែល​ក្មួយ​ស្រី​កំពុង​រក​ម្ដាយមីង​(​ប្រពន្ធ​របស់​ខ្លួន​) ក៏​បាន​កិប​សោ​ទ្វារផ្ទះ​ពី​ខាងក្រៅ​ជាប់​បង្ខាំង​ទុក​ក្មួយ​ស្រី និង​ស​.​ព​ប្រពន្ធ​នៅ​ក្នុងផ្ទះ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅផ្ទះ​លេខ​A11 ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​ដៃដល់​ជា​ប្តី​ឈ្មោះ មូល ណេ​ត អាយុ​៦៣​ឆ្នាំ ជា​អណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​ស្លា​.​ប់​ឈ្មោះ​កែវ ស្រី​មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ មាន​មុខរបរ​បើកហាង​សាឡ​ន ស្ថិត​នៅផ្ទះ​មួយ​កន្លែង​ទៀត​លេខ​៥៧ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

គួរ​រំលឹក​ទៀត​ថាកូនស្រី​ទម្លាយ​រឿង​ឪពុក​ជា​អាណិកជន ផ្តាច់ជីវិត​ម្តាយ​ដាក់​វ៉ា​លី និង​ប៉ង​ទាំង​ជីវិត​នាង​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ