ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! អ្នកគាំទ្រ​នាំ​គ្នា​សម្រុក​ធ្វើ​រឿង​មួយ​នៅ​ក្នុង​ថ្ងៃ​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​ស្លា​.​ប់​របស់​តារា​ស្រី Tangmo

1 ឆ្នាំ មុន

ជា​រឿង​មួយ​ដែល​ស្ទើរតែ​ទទួលយក​មិន​បាន​នោះ​ឡើយ សម្រាប់​ការ​បាត់បង់​វត្តមាន​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​Tangmo Nida ហើយ​ក៏​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​ផង​ដែរ​។ ដោយ​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​

ប្រទេស​ថៃ ៖ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភ​: ឆ្នាំ​២០២៣​នេះ ជា​រឿង​មួយ​ដែល​ស្ទើរតែ​ទទួលយក​មិន​បាន​នោះ​ឡើយ សម្រាប់​ការ​បាត់បង់​វត្តមាន​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​Tangmo Nida ហើយ​ក៏​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​ផង​ដែរ​។ ដោយ​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​ត្រៀម​រៀបចំ​កម្មវិធី​រំលឹក​ខួប​១​ឆ្នាំ​នៃ​ការ​ស្លា​.​ប់​របស់​កំពូល​តារា​ស្រី​រូប​នេះ ដោយសារ​ការ​ធ្លាក់​ទូក​នៅ​ទន្លេ​ចៅ​ប្រា​យ៉ា កាលពី​កន្លង​ទៅ​។

មិនតែប៉ុណ្ណោះ​ក៏​ឃើញ​ថា មហាជន​ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំងប្រុស​ទាំងស្រី​បាន​រៀបចំ​សម្រាប់​ព្រឹត្តិ​ការណ៍​​មួយ​នេះ ដែល​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​តារា​ស្រី​ដ៏​ស្រស់​ស្អាត Tangmo ផ្ទាល់​តែ​ម្ដង ដែល​ស្ថិត​នៅ​ផែ​ភ្លើង​សង្ក្រាន្ត​ទី​១ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២​។

យ៉ាងណាមិញ សម្រាប់​គម្រប់​ខួប​១​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ កន្លង​ទៅ​នេះ​ដែរ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​បំផុត​សម្រាប់​វិស័យ​សិល្បៈ នៅ​ពេល​ដែល​តារា​ស្រី Tangmo Nida Patcharaveerapong ដែល​មាន​អាយុ​៣៧​ឆ្នាំ ត្រូវជា​តារា​សម្តែង​ស្រី​ដ៏​ល្បី និង​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ​។ ហើយ​នាង​បាន​ធ្លាក់​ពីលើ​ទូក​ក្នុង​ល្បឿន​លឿន​នៅ​កណ្តាលទន្លេ​ចៅ​ប្រា​យ៉ា កណ្ដាល​យប់​អធ្រាត្រ និង​ត្រូវ​បាន​គេ​ជិះ​តាម​រក​នៅ​តំបន់​ជុំវិញ​ស្ពាន​មួយ មានឈ្មោះ​ថា «Rama VII» ខេត្ត Nonthaburi ដែល​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​សាកស​.​ព​នាង​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២​។ បច្ចុ​ប្បន្ន​នេះ​ផង​ដែរ សំណុំរឿង​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​តុលាការ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​កណ្តាល​សង្គម ដែល​នៅ​តែ​មាន​ភស្តុ​តាង​ចម្រូងចម្រាស​ជា​ច្រើន​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ ចំពោះ​ការ​ស្លា​.​ប់​ទៅ​ដ៏​អាថ៌​កំបាំង​របស់​តារា​ស្រី​រូប​នេះ គេ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ​ថា តើ​នាង​បាន​ស្លា​.​ប់​ដោយសារ​តែ​ធ្លាក់​ពីលើ​ទូក? ឬ​ក៏​មាន​អ្នក​ធ្វើបាប​នាង​នៅ​ឡើយ​នោះ​ទេ? ដូច្នេះ​មាន​តែ​នៅ​រង់ចាំ​ចម្លើយ​ក្នុង​ដំណើរការ​យុត្តិធម៌​តែ​ប៉ុណ្ណោះ​។

បើ​យើង​នាំ​គ្នា​ងាក​ក្រឡេក​ទៅ​មើល​នៅ​ក្នុង​ការ​បង្ហោះ​ខាងលើ​នោះ​វិញ ឃើញ​ថា មាន​អ្នក​ចែករំលែក និង​បញ្ចេញមតិ​យ៉ាងច្រើន និង​បាន​ពោល​ពាក្យ​លើក​ឡើង​ដូច្នេះ​ថា «​អោយ​តែ​មើល និង​សម្លឹង​រូបភាព​របស់​គាត់​ម្ដង​ៗ ខ្ញុំ​មាន​អារម្មណ៍​ថា នឹក​គាត់​ជា​ខ្លាំ​ង‍​» «​ពេល​នេះ​គាត់​ទៅ​បាន​សុខ​ហើយ ខ្ញុំ​នឹង​ចង​ចាំ​មិន​ភ្លេច​នោះ​ទេ នៅ​វត្តមាន​របស់​អ្ន​ក‍​» «​តែ​អ្វី​ដែល​ត្រេកអរ​ជាង​នេះ​ទៅ​ទៀត​នោះ អ្នកគាំទ្រ​របស់​តារា​សម្ដែង Tangmo Nida បាន​រួម​គ្នា​តុបតែង​លម្អ​នៅ​ផែ Pibuulsongkram Pier1 ឃុំ Suan Yai ស្រុក Muang ខេត្ត Nonthaburi ដើម្បី​រៀបចំ​ពិធី​រំលឹក​ខួប​គម្រប់​១​ឆ្នាំ​។ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​តែ​ម្ដង​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ