ការដ្ឋានសំណង់ទាំងអស់ អាចចាក់បេតុងបានតែពេលយប់ប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ រថយន្តចាក់បេតុងមួយគ្រឿងបានឈរជើងជ្រែងចាក់យ៉ាងសង្ហានៅពាក់កណ្តាលផ្លូវលេខ១១៣
រាជធានីភ្នំពេញ ៖ រថយន្តចាក់បេតុងមួយគ្រឿងបានឈរជើងជ្រែងចាក់យ៉ាងសង្ហានៅពាក់កណ្តាលផ្លូវលេខ១១៣
រាជធានីភ្នំពេញ ៖ រថយន្តចាក់បេតុងមួយគ្រឿងបានឈរជើងជ្រែងចាក់យ៉ាងសង្ហានៅពាក់កណ្តាលផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ដោយមិនខ្វល់ពីអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវ ការកកស្ទះចរាចរណ៍ឡើយ។ មិនតែប៉ុណ្ណោះក៏ផ្គើនទៅនឹងអាជ្ញាធរខណ្ឌចំការមន ដែលអនុញ្ញាតឲ្យគ្រប់បណ្តាការដ្ឋានសំណង់ទាំងអស់នៅក្នុងមូលដ្ឋានអាចចាក់បានតែនៅពេលយប់នោះឡើយ។ ការឈរជ្រែងបិទផ្លូវនេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៣ ក្នុងសង្កាត់់បឹងកេងកងទី២ ខណ្ឌចម្ការមន។ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចម្ការមន បានប្រាប់ថា រាល់ការចាក់បេតុងនៅតាមការដ្ឋានសំណង់នីមួយៗសាលាខណ្ឌបានអនុញ្ញាតិឲ្យចាក់បានតែពេលយប់ទេ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវ ក៏ដូចជាបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។
តែប្រសិនបើការដ្ឋានសំណង់ណាមួយហ៊ានធ្វើការចាក់បេតុងនៅពេលថ្ងៃគឺធ្វើឡើងដោយបំពាន និងទទួលខុសត្រូវដោយខ្លួនឯង។ លោកក៏បានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនឹងការចាក់បេតុងនៅកាដ្ឋានសំណង់ខាងលើនេះដែរ រូបលោកមិនបានដឹងឡើយ ហើយរូបលោកនឹងចាត់ឲ្យមន្ត្រីរបស់លោកចុះទៅធ្វើការហាមឃាត់ជាបន្ទាន់ផងដែរ។ គួរបញ្ជាក់ថា កាលពីពេលកន្លងមកនេះលោកក៏ធ្លាប់បានប្រាប់ កោះសន្តិភាព ឱ្យដឹងថា ការចាក់បេតុងនេះដែរលោកអនុញ្ញាតឲ្យចាក់តែពេលយប់ប៉ុណ្ណោះ និងមិនអនុញ្ញាតឲ្យចាក់នៅពេលថ្ងៃឡើយ ប្រសិនជាមិនដូច្នោះ កម្លាំងរបស់លោកនឹងចុះទៅធ្វើការហាមឃាត់ភ្លាម ប្រសិនបើកើតមានរឿងអ្វីកើតឡើងម្ចាស់ការដ្ឋានត្រូវទទួលការខុសត្រូវដោយខ្លួនឯង។
ចំណែកឯការសាងសង់រោងបុណ្យ ឬរោងការវិញ សាលាខណ្ឌបានអនុញ្ញាតឲ្យសាងសង់ឡើងតែមួយភាគបីនៃផ្លូវតែប៉ុណ្ណោះ តែប្រសិនបើធ្វើលើសពីនេះគឺធ្វើឡើងដោយខុសច្បាប់ហើយ។ ការឈរជ្រែងជើងចាក់បេតុងដោយបិទផ្លូវទាំងស្រុងយ៉ាងសង្ហានេះដែរ បានធ្វើឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរតាមផ្លូវយ៉ាងខ្លាំង ហើយក៏មានអ្នកធ្វើដំណើរមួយចំនួនធ្វើការរអ៊ូរទាំថា <<អាជ្ញាធរមូលដ្ឋានមិនគួរណាបណ្តោយឲ្យរថយន្តបាញ់បេតុងមកឈរបាញ់ដោយបិទផ្លូវទាំងថ្ងៃបែបនេះឡើយ>>៕
ចែករំលែកព័តមាននេះ