ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kylie Jenner បាត់បង់តំណែងជាស្ត្រីដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram

1 ឆ្នាំ មុន

តារាទូរទស្សន៍ល្បីឈ្មោះរបស់អាមេរិក និងជាអ្នកជំនួញស្ត្រី Kylie Jenner បានរបូតតំណែង ស្រ្តីដែលមានចំនួនអ្នក Follow ច្រើនបំផុតលើបណ្តាញសង្គម Instagram ដោយផ្អែកទៅលើទិន្នន័យដែលបង្ហាញ…

តារាទូរទស្សន៍ល្បីឈ្មោះរបស់អាមេរិក និងជាអ្នកជំនួញស្ត្រី Kylie Jenner បានរបូតតំណែង ស្រ្តីដែលមានចំនួនអ្នក Follow ច្រើនបំផុតលើបណ្តាញសង្គម Instagram ដោយផ្អែកទៅលើទិន្នន័យដែលបង្ហាញ នៅថ្ងៃទី២៣ ខែកុម្ភៈ តារាចម្រៀង Selena Gomez ទទួលបានការ follow លើសពីចំនួនអ្នកតាមដានរបស់ Jenner ។ នេះបើតាមការចេញផ្សាយរបស់ទស្សនាវដ្តី elle នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមទិន្នន័យពេលនេះ ការគាំទ្រមានភាពខុសគ្នាបន្តិចតែប៉ុណ្ណោះ ដោយ គណនី Instagram របស់ Selena Gomez មានអ្នកតាមដានរហូតដល់ទៅ ៣៨១លាននាក់ ស្របពេល Kylie Jenner  មានអ្នកតាមដាន ៣៨០លាននាក់។

យោងតាមប្រភពពី Daily Mail ថ្វីត្បិតតែនាងមានអ្នកតាមដានរាប់រយលាននាក់ក៏ដោយ ប៉ុន្តែថ្មីៗនេះ Selena បានប្រាប់ Vanity Fair ថានាងបានលាឈប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមហើយ ហើយមានតែកម្មវិធី TikTok នៅលើទូរស័ព្ទរបស់នាងប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ