ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ

ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ សរុប​ចំនួន​២២​នាក់ បាន​ចុះ​ធ្វើការ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ក្នុង​ឃ្លាំង​ទឹក​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ ភូមិក​ន្ទ្រ​ក់ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ប្រាប់​ថា ៖ ដោយ​មានការ​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ សរុប​ចំនួន​២២​នាក់ បាន​ចុះ​ធ្វើការ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ក្នុង​ឃ្លាំង​ទឹក​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ​ភូមិក​ន្ទ្រ​ក់ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ ជា​លទ្ធផល​កម្លាំង​បាន​បង្ក្រាប​ក្បាល​អ៊ុយ​ចំនួន​០៤​ក្បាល​, បរ​ចំនួន​០២​ក្បាល​, ដៃ​ចំនួន​០២​ខ្សែ​, ចម្រឹង​២,០០០​ដើម​, និង​កាប់​បំផ្លាញ​បរ និង​ស្បៃ​មុង​ប្រវែង​២,៧០០​ម៉ែត្រ ព្រមទាំង​ប្រលែង​កូន​ត្រី​ចូល​ទៅ​ក្នុង​ទឹក​វិញ​ចំនួន​១៥​គីឡូក្រាម និង​បាន​ដុត​បំផ្លាញ​ចោល​ឧបករណ៍​ខុសច្បាប់​នៅ​នឹង​កន្លែង ៕