ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀ.ន​៣​នាក់ បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ជីក្រែង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ជីក្រែង ចុះ​បង្ក្រាប​ករណី រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ ណា​ម ណ​ម នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​នោះ​មាន ទី​១/​ឈ្មោះ នៀ ស៊ី​ណា ហៅ​អ៊ុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​(​រក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២/​ឈ្មោះ តេះ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៣/​ឈ្មោះ មេន បូ​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ចាត់ចែង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​១០​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កំពុង​រៀបចំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​សាលាដំបូង នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕