ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ិអើយប៉ិ… ប៉ិឯង ចេះរកគុក​ច្រវាក់​ឃើញ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​ន​​​គរបាល​ប៉ុស្តិ៍រ​ដ្ឋ​​បាល​ភូមិធំ​ បាន​​​ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ​ម្នាក់​

ខេត្តកណ្តាល ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​ន​​​គរបាល​ប៉ុស្តិ៍រ​ដ្ឋ​​បាល​ភូមិធំ​ បាន​​​ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ​ម្នាក់​ នៅ​ចំណុច​ភូមិ​កោះ​ប្រាក់​ចាស់​ ​ឃុំ​ភូមិធំ​​ ​ស្រុក​កៀនស្វាយ​​ ខេត្តកណ្តាល ដោយមាន​យោង​​ពាក្យបណ្តឹង​ពលរដ្ឋ​​២នាក់​ ក្រោយជន​នេះ​​​បាន​គំរាម​កំហែង​នឹង​ថាសម្លាប់​​  ​។

តាម​ពាក្យបណ្តឹង​​របស់​ជន​រង​គ្រោះ​​ទាំង​២​ ទី១-ឈ្មោះ​កែវ ស៊ី​ណា​ង ​ភេទ​ស្រី​ អាយុ៥៧​ឆ្នាំ ជាអ្នក​​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​​-​ឃុំ​កើត​ហេតុ​ និង​២-ឈ្មោះ​លី​ ​ផល្លា ​ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ ជាកសិករ​ មាន​ទីលំនៅក្នុងភូមិ​​​ជាមួយ​គ្នា​ ។ ដោយឡែក​ ជន​សង្ស័យ​ឈ្មោះ​ហ៊​ន​ ​សុភា​វុ​ធ​ ​អាយុ៣១​ឆ្នាំ​ ជាមនុស្សញៀនថ្នាំ និងផឹកស្រាជាប្រចាំ ។

បើតាមម្ចាស់បណ្តឹងទាំង២នាក់​បាន​រៀបរាប់​ថា ​​កាលពី​វេលា​ម៉ោង០៥ល្ងាច​ថ្ងៃ​ទី១៦ សីហា​ ​ជន​ញៀន​ថ្នាំ​ម្នាក់នេះបាន​​ផឹកស្រា​​រហូត​ស្រវឹង ស្រាប់តែ​​​យក​កាំបិត​​ទៅ​ដេញ​កាប់ពួកគាត់​​ និង​កូន​ៗ​ទៀត​ ដោយ​ពុំ​ដឹង​មូល​ហេតុ។ ប៉ុន្តែការប៉ង​កាប់​នេះ​មិន​បានសម្រេច​​ព្រោះ​ពួកគាត់​គេច​​​ទាន់ ​និង​​បាន​អ្នក​ជិតខាង​ជួយ​ប្រាប់កុំ្យ​​ចុះពីលើផ្ទះ​ ខណ​​​ជនសង្ស័យ​​​នៅ​​ឈរ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ស្រែ​កថា «​នឹង​កាប់សម្លាប់​ទាំង​គ្រួសារឱ្យ​ខាង​តែ​បាន» ​។

ដោយសារ​តែ​ខ្លាច​ការ​​គំរាមកំហែង​ពី​បុរស​ញៀន​ថ្នាំ​នេះ នៅ​ថ្ងៃ​ទី១៧ ​សីហា​ ជន​រង​គ្រោះ​ទាំង​២គ្រូ​សា​រ ក៏​សម្រេចចិត្ត​នាំ​គ្នា​រត់​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ស្រាវ​ជាវ​ឃាត់ខ្លួន​ និង​ដកហូត​បាន​វត្ថុ​តាង​កាំបិត​ផ្គាក់​ដង​ប្ញស្សី​​១​ដើមនាំមកសួរនាំ​តែ​ម្តង ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ុស្តិ៍​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ និងបាន​គំរាម​កាប់សំលាប់​​​លើ​គ្រួសារ​​នោះពិត​ប្រាកដមែន ។