ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​មិន​នៅ បុរស​ជា​ប្តី​ដុត​បំផ្លាញ​ផ្ទះ​ខ្ទេច​គ្មាន​សល់ សូ​ម្បី​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​ទៅ​សង្គ្រោះ​មិន​ទាន់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មាន​បុរស​ម្នាក់​ដែល​ជា​មនុស្ស​ប្រើប្រាស់​គ្រឿង​ញៀ​.​ន បាន​ធ្វើ​សកម្មភាព​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង បណ្តាល​ឱ្យ​ឆេះ​ហ្មត់ ខណៈ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ មាន​បុរស​ម្នាក់​ដែល​ជា​មនុស្ស​ប្រើប្រាស់​គ្រឿង​ញៀ​.​ន បាន​ធ្វើ​សកម្មភាព​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង បណ្តាល​ឱ្យ​ឆេះ​ហ្មត់ ខណៈ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​ដាក់​ពន្ធនាគារ​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នោះ​មានឈ្មោះ សុខ ឡាន ហៅ ដេ​ត អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ដែល​ឆេះ​ខាងលើ​នោះ គឺ​២​ខ្នង ធ្វើ​អំពី​ឈើ ដែល​មាន​ទទឹង​៧​ម៉ែត្រ បណ្តោយ​៩​ម៉ែត្រ ប្រក់ស​ង្គ័​សី ជញ្ជាំង​ក្តារ និង​សម្ភារៈ​នៅ​ក្នុងផ្ទះ​ឆេះ​ខូចខាត​ទាំងស្រុង ដោយ​សារ​តែ​អំណាច​ព្រះ​អគ្គី​លាយឡំ​ខ្យល់​ផង​នោះ មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ផ្ទះ​មួយ​ខ្នង​នេះ​ក៏​បាន​ក្លាយជា​ផេះ​ផង់ សូ​ម្បី​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​ទៅ​សង្គ្រោះ​មិន​ទាន់​ដែរ ព្រោះតែ​ផ្លូវ​តូច​ចង្អៀត​ធ្វើ​ឱ្យ​រថយន្ត​ចូល​ទៅ​មិន​ដល់ ហើយ​ផ្ទះ​ដែល​ត្រូវ​ឆេះ គឺ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​អ្នក​ស្រុង​ភូមិ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ដុត​ផ្ទះ​ឆេះ​ហ្មត់​ហើយ ជន​បង្ក​ក៏​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ ព្រមទាំង​នាំ​កូនប្រុស​២​នាក់​ទៅ​ជាមួយ​ផង​ដែរ​។ តែ​ទោះជា​យ៉ាងណា​ក្តី ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ប៉ិក គិ​ម​ហ៊ា​ក់ អធិការ​នគរ​បាល​ស្រុក​ភ្នំស្រុក បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ណាំ​តៅ ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ និង​ស្រាវជ្រាវ​ស្វែង​រកមុខ​ជន​បង្ក រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ទើប​ឃាត់ខ្លួន​ជនសង្ស័យ និង​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។

នេះ​ហើយ​ជា​ឥទ្ធិពល​គ្រឿង​ញៀ​.​ន​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​វង្វេងវង្វាន់ រហូត​បាត់បង់​ស្មារតី សូ​ម្បី​ផ្ទះ​ខ្លួនឯង​ដែល​ខិតខំ​ប្រឹងប្រែង​សាងសង់​ធ្វើ​ជាទី​ជម្រក ក៏​ត្រូវ​ដុត​បំផ្លាញ​ដែរ រួម​ទាំង​សម្ភារៈ សម្លៀក​បំពាក់​ក៏​ត្រូវ​ឆេះ​ហ្មត់​អស់​ដែរ ដូច្នេះ​សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ